រាប់ថយក្រោយដើម្បីជើងឯក!! កីឡាករ Arsenal ថតរូប Selfie ជាមួយនាឡិកា 'Clock End' បន្ទាប់ពីបានយកឈ្នះលើក្រុម Fulham កាលពីយប់មិញ


កីឡាករ និងបុគ្គលិករបស់ក្រុមកាំភ្លើងធំបានថតរូប Selfie ជាមួយនឹងនាឡិការ Clock End បន្ទាប់ពីបានយកឈ្នះលើក្រុម Fulham ក្នុងលទ្ធផល 3-0 កាលពីយប់មិញ។  ក្រុមកាំភ្លើងធំ Arsenal  បានបង្ហាញពីទម្រង់លេងដ៏អស្ចារ្យ​នៅក្នងរដូវកាលនេះ  និងបានយកឈ្នះលើក្រុម Fulham 3-0 ក្នុងការប្រកួតក្របខ័ណ្ឌ Premier League កាលពីថ្ងៃទី 12 ខែមីនា  ដោយទទួលបានបីពិន្ទុយ៉ាងមានសារៈសំខាន់  និងរក្សា​គម្លាត​ជាមួយ Manchester City ដែល​ស្ថិត​នៅ​លេខ​២​  ដែលនាំចំនួន​៥​ពិន្ទុ​។



បន្ទាប់ពីការប្រកួតចប់ក្រុមកាំភ្លើងធំបានថតរូបជាក្រុមជាមួយនឹងមុខនាឡិកា Clock End ដែលជានាឡិកាដែលធ្លាប់ស្ថិតនៅអតីតផ្ទះរបស់ពួកគេគឺទឹកដិ Highbury ជាកន្លែងដែលក្រុមលើកពាន Premier League ។  អ្នកគាំទ្រពិតជា​ជឿ​ជាក់​ថា​ក្រុម​របស់លោក Mikel Arteta កំពុង​បង្ហាញ​ការ​រាប់​ថយ​ក្រោយ​ដល់​ការ​វិល​មក​កាន់​ពាន​លីក​ម្ដង​ទៀត ដែលដៃវែងចង្អុលទៅលេខ 11 ប្រហែលមានន័យថាចំនួនការប្រកួតលីកនៅសល់ 11 ប្រកួត ។



Arsenal មានបំណងចង់ឈ្នះជើងឯកលីគដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ 2004 ហើយបានឈ្នះការប្រកួតលីកចំនួន 5 ចុងក្រោយរបស់ពួកគេជាប់ៗគ្នា។ នាឡិកាគឺជានិមិត្តសញ្ញាដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្រ្តរបស់ Arsenal និងបានធ្វើឱ្យអតីតទឹកដី Highbury របស់ក្លឹបអស់រយៈពេលជាង 70 ឆ្នាំមកហើយ។  ក្នុងឆ្នាំ 2010 នាឡិកាដ៏ធំមួយនេះ ត្រូវបានដំឡើងនៅកីឡដ្ឋាន Emirates ជាមួយនឹងកម្ពស់ដើមនៅខាងក្រៅកីឡដ្ឋាន។