ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល បញ្ជាក់ពីចំណាប់អារម្មណ៍ក្នុងការនាំយកអ្នកចាត់ការក្លឹប Real Madrid លោក Carlo Ancelotti

ថ្លែងទៅកាន់ Reuters នាពេលថ្មីៗនេះ ប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល (CBF) លោក Ednaldo Rodrigues បានបញ្ជាក់ពីចំណាប់អារម្មណ៍របស់សហព័ន្ធចំពោះលោក Carlo Ancelotti គឺជាបេក្ខភាពដែលគេពេញចិត្តក្នុងការមកកាន់កាប់តំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីល ។


លោក Ancelotti មិន​ត្រឹម​តែ​ជា​ទី​ពេញ​ចិត្ត​របស់​កីឡាករ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​​អ្នក​គាំទ្រ​ក៏ពេញចិត្តផង​ដែរ។ កន្លែងណាដែលខ្ញុំទៅកីឡដ្ឋានណាមួយក្នុងប្រទេសប្រេស៊ីល គាត់គឺជាគ្រូបង្វឹកដំបូងដែលអ្នក​គាំទ្រសុំ ។ក្នុងអំឡុងពេលបទសម្ភាសន៍ដដែល ប្រធាន CBF បាននិយាយអំពីផែនការរបស់ពួកគេក្នុងការចុះហត្ថលេខាលើគ្រូបង្វឹកអ៊ីតាលីរូបនេះ ហើយបានបង្ហើបថាពួកគេនឹងដើរតាមផ្លូវប្រពៃណី និងសីលធម៌។



ប្រធាន CBF បាននិយាយ៖ “យើងនឹងមានក្រមសីលធម៌ក្នុងវិធីសាស្រ្តរបស់យើង ហើយយើងនឹងគោរពកិច្ចសន្យាបច្ចុប្បន្ន។ យើងក៏គោរពយ៉ាងខ្លាំងចំពោះការងារដែលគ្រូបង្វឹក និងក្លឹបរបស់គាត់ធ្វើដើម្បីទៅដល់ទីនោះ ហើយធ្វើវិធីសាស្រ្តណាមួយ វានឹងជាការខ្វះការគោរពចំពោះប្រធានក្លឹបដែលកំពុងមានបញ្ហា”។



សម្រាប់ Ancelotti មានបំណងចង់ឃើញកិច្ចសន្យារបស់គាត់នៅក្លឹបរហូតដល់ឆ្នាំ 2024 មុនពេលសាកល្បងការប្រកួតប្រជែងថ្មី។ លទ្ធផលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះធ្វើឱ្យគាត់ស្ថិតនៅក្រោមសម្ពាធ ហើយឥឡូវនេះមានភាពមិនច្បាស់លាស់នៅក្នុងស្ថានភាពរបស់គាត់លើសពីខែមិថុនា៕