* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កម្ពុជាឈរនៅលំដាប់ទី៤ ធ្វើបានល្អបំផុតក្នុងប្រវត្តិសាស្ត្រ ស៊ីហ្គេម
ប្រសិនបើរក្សាបាននូវលទ្ធផលបច្ចុប្បន្ន កម្ពុជាមានឱកាសបញ្ចប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដោយទទួលបានចំណាត់ថ្នាក់លេខ៤។

ក្រោយការប្រកួតកាលពីថ្ងៃទី១៣ ខែឧសភា ប្រតិភូកីឡាកម្ពុជាដណ្តើមបានមេដាយមាសចំនួន៦៥គ្រឿង ឈរនៅចំណាត់ថ្នាក់លេខ៤ បន្ទាប់ពីឥណ្ឌូនេស៊ី (៦៩មេដាយមាស) ថៃ (៩១គ្រឿង) និងវៀតណាម(១០៧គ្រឿង) ។ មេដាយសរុបដែលកម្ពុជាកាន់កាប់នៅស៊ីហ្គេមលើកទី៣២ មានចំនួន ២៣០។ ក្រៅពីមេដាយមាសចំនួន ៦៥ កម្ពុជាំក៏មានមេដាយប្រាក់ ៦១ និងសំរឹទ្ធ ១០៤ ផងដែរ។ ប្រសិនបើអាចចូលរួមក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅវិញ្ញាសារផ្សេងទៀត កម្ពុជា នឹង ទួលបានជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម។

កាលពីថ្ងៃទី៧ ខែឧសភា ដែលជាថ្ងៃផ្លូវការលើកទី២ នៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ កម្ពុជាបានបំបែកកំណត់ត្រានៃចំនួនមេដាយដែលឈ្នះ (៥៥) ក្នុងនោះមេដាយមាសចំនួន២៧។ កំណត់ត្រាពីមុនរបស់កម្ពុជាគឺនៅស៊ីហ្គេមឆ្នាំ ១៩៧១ ដែលធ្វើឡើងនៅទីក្រុងកូឡាឡាំពួរ (ម៉ាឡេស៊ី) ដោយទទួលបានមេដាយចំនួន ៥៣ គ្រប់ប្រភេទ ក្នុងនោះមានមាស ១៧ ប្រាក់ ១៨ និងសំរឹទ្ធ ១៨។ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កម្ពុជាដណ្តើមបានមេដាយមាស ៩ ប្រាក់ ១៣ និងសំរឹទ្ធ ៤១។

គួរបញ្ជាក់ផងដែរថា ក្រៅពីកីឡាប្រពៃណីខ្មែរ ដូចជា អុកចក្រត្រង្គ គុនល្បុក្កតោ ឬគុនខ្មែរ កម្ពុជាបានឈ្នះមេដាយមាសជាច្រើនលើប្រភេទកីឡាផ្សេងទៀត ដូចជា វ៉ូវីណាម E-sports ការ៉ាតេ ឬយូជីស៊ូជាដើម។ ក្នុងចំណោមនោះមានកីឡាអូឡាំពិក គឺការ៉ាតេ នឹង អត្តពលកម្ម។
ស៊ីហ្គេម ៣២ រួមមាន ៣៧ ប្រភេទកីឡា ដែលមាន ៦០៨ប្រភេទវិញ្ញាសារ ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ។