Haaland ឈ្នះ PFA Player of the Year, Saka ឈ្នះតារាវ័យក្មេង...

ខ្សែប្រយុទ្ធ Erling Haaland របស់ Manchester City  ត្រូវបានតែងតាំងជាកីឡាករឆ្នើមប្រចាំឆ្នាំរបស់សមាគមបាល់ទាត់អាជីព (PFA) សម្រាប់រដូវកាល 2022/23 ។

ខ្សែ​ប្រយុទ្ធ​ន័រវេស​បាន​បញ្ចេញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​ភ្លាមៗ​បន្ទាប់​ពី​រដូវ​កាល​ដំបូង​របស់​គេ​ក្នុង​ប្រទេស​អង់គ្លេស។ ដោយ​ចុច​ដល់​ទៅ ៣៦ គ្រាប់​នៅ Premier League ក៏​បាន​បង្កើត​កំណត់ត្រា​សម្រាប់​ការ​ក្លាយ​ជា​កីឡាករ​ដែល​ស៊ុត​បញ្ចូល​ទី​បាន​ច្រើន​ជាង​គេ​នៅ Premier League ក្នុង​មួយ​រដូវ​កាល។ ត្រៀមដឹកនាំទូកក្តោងខៀវដើម្បីឈ្នះពានរង្វាន់ធំៗចំនួនបីគឺ Premier League, FA Cup និង UEFA Champions League។

ខណៈ​ដែល​ពាន​សម្រាប់​កីឡាករ​ក្មេង​ល្អ​បំផុត​បាន​ទៅ​លើ Bukayo Saka ខ្សែ​ប្រយុទ្ធ​មក​ពី Arsenal ដែល​ធ្វើ​បាន​ល្អ​បំផុត។ រហូតដល់​ដឹកនាំ​ក្រុម​បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ​២​ក្នុង​ក្របខណ្ឌ Premier League ។