Son Heung-min នឹងមានវត្តមាននៅ World Cup 2022 ជាមួយជម្រើសជាតិកូរ៉េខាងត្បូង

Son Heung-min បាន​រង​របួស​ប្រេះ​ភ្នែក​ខាងឆ្វេង អំឡុង​ពេល Spurs ឈ្នះ Marseille កាលពី​ថ្ងៃ​ទី ០១ ខែ​វិច្ឆិកា ហើយ​គេ​បាន​ទទួល​ការវះកាត់​កាលពី​ថ្ងៃ​សុក្រ និង​ខកខាន​ក្នុង​ការ​ប្រកួត​ដែល Spurs បរាជ័យ ២-១ ក្រោម​ថ្វីដៃ Liverpool ប៉ុន្តែ​បាន​ចេញ​មក​ប្រាប់​អំពី​របួស ជាមួយ​នឹង​សារ​នៅ​លើ Instagram របស់ខ្លួន។


Son Heung-min ផ្ញើរសារជូនអ្នកគាំទ្រគ្រប់គ្នាវិញក្រោយការព្រួយបារម្ភពីអវត្តមានរបស់គេនៅ World Cup ឆ្នាំនេះដោយសារតែរបួសនៅលើផ្ទៃមុខ  ដោយបាន​ប្រាប់​អំពីបញ្ហា​របួស ជាមួយ​នឹង​សារ​នៅ​លើ Instagram របស់ខ្លួនយ៉ាងដូច្នេះថា៖

“ខ្ញុំ​នឹង​មិន​ខកខាន​រឿង​នេះ​សម្រាប់​ពិភពលោក​ទេ។ ខ្ញុំ​មិន​អាច​រង់ចាំ​ដើម្បី​តំណាង​ឲ្យ​ប្រទេស​ដ៏​ស្រស់​ស្អាត​របស់​យើង។ ខ្ញុំ​គ្រាន់តែ​ចង់​ចំណាយ​ពេល​បន្តិច​ដើម្បី​និយាយ​អរគុណ​អ្នក​ទាំងអស់​គ្នា​សម្រាប់​សារ នៃ​ការ​គាំទ្រ​ដែល​ខ្ញុំ​បាន​ទទួល​កាលពី​សប្ដាហ៍​មុន។ ខ្ញុំ​បាន​អាន​វា​ច្រើន​ណាស់ ហើយ​ពិតជា​ដឹងគុណ​អ្នក​គ្រប់គ្នា។ ក្នុង​គ្រា​ដ៏​លំបាក ខ្ញុំ​បាន​ទទួល​កម្លាំង​ជាច្រើន​ពី​អ្នក”។

គាត់បានបន្ថែមទៀតថា៖ “ការលេងឱ្យប្រទេសរបស់អ្នកនៅ World Cup គឺជាក្តីស្រមៃរបស់កុមារជាច្រើនដែលធំឡើង វាដូចជាខ្ញុំផងដែរ”។


ការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ២០២២នៅកាតា កូរ៉េខាងត្បូង ស្ថិតនៅក្នុងពូល H ដោយការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិកូរ៉េខាងត្បូង ត្រូវប៉ះអ៊ុយរូហ្គាយ នៅថ្ងៃទី 24 ខែវិច្ឆិកា បន្ទាប់មកត្រូវជួបជាមួយព័រទុយហ្គាល់ នៅថ្ងៃទី 28 ខែវិច្ឆិកា និងការប្រកួតចុងក្រោយត្រូវប៉ះជាមួយ ហ្គាណា នៅថ្ងៃទី 02 ខែឆ្នូរ ។