* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ខ្សែការពារស្លាបដ៏រឹងមាំរបស់ក្រូអាតនៅ World Cup 2022 ផ្ទេរពីក្លឹបយក្សស្កុតឡេនទៅអាល្លឺម៉ង់...
ផ្លូវការ៖ ក្រុម FC Union Berlin នៃក្របខណ្ឌ German Bundesliga បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាយកបានតារា World Cup 2022 របស់ក្រុមជម្រើសជាតិក្រូអាតកីឡាករ Josip Juranović ពីក្រុមយក្សស្កុតឡេន Celtic ក្នុងទំហំទឹកប្រាក់ 8.5 លានអឺរ៉ូជាមួយកុងត្រារហូតដល់ឆ្នាំ 2027។
ខ្សែការពារស្លាបស្ដាំវ័យ 27 ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់ជាមួយក្រុមជម្រើសជាតិក្រូអាតក្នុងពានរង្វាន់ FIFA World Cup Qatar 2022 ដោយបានជួយឲ្យក្រូអាតទទួលបានចំណាត់ថ្នាក់លេខ 3 ជាមួយការបង្ហាញខ្លួន 6 ប្រកួត នឹងរកបាន 1 assists។
ខណៈដែល Juranović បានផ្លាស់មកចូលរួមជាមួយក្រុម Celtic ពីក្រុមប៉ូឡូញ Legia Warszawa ក្នុងខែសីហា ឆ្នាំ 2021 ដោយបានបង្ហាញខ្លួនសរុប 53 ប្រកួត រកបាន 6 គ្រាប់ នឹង 3 assists។ ហើយរូបគេក៏បានជួយឲ្យ Celtic ឈ្នះពានរង្វាន់ Scottish Premiership 1 លើក នឹងពាន Scottish league cup 1 លើកផងដែរ។
គួរបញ្ជាក់ថាក្រុម FC Union Berlin នាំយក Josip Juranović នេះទៅដើម្បីជំនួសកន្លែងកីឡាករន័រវែស Julian Ryerson ដែលទើបតែបានចាកចេញទៅចូលរួមជា Borussia Dortmund កាលពីសប្ដាហ៍មុន។ខណៈដែលបច្ចុប្បន្ននេះក្រុម FC Union Berlin កំពុងតែស្ថិតក្នុងចំណាត់ថ្នាក់លេខ 3 នៃតារាងក្របខណ្ឌ German Bundesliga ដោយខុសត្រូវពិន្ទុគ្នាជាមួយក្រុមកំពូលតារាង FC Bayern Munich ត្រឹមតែ 5 ពិន្ទុប៉ុណ្ណោះ។
