* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Pochettino ប្រាប់ថាគាត់មិនមានការពាក់ព័ន្ធជាមួយ Chelsea ដោយលក់ឈ្មោះកីឡាករល្បីៗ៤នាក់ចេញនោះទេ
គ្រូបង្វឹកថ្មីរបស់ក្លឹបតោខៀវបានទទូចថាគាត់មិនបានជាប់ពាក់ព័ន្ធក្នុងការលក់កីឡាករកំពូលនាពេលថ្មីៗនេះទេ ព្រោះវាជាផែនការដែលក្លឹបមានពីមុនមក ។
គ្រូបង្វឹកក្រុមតោខៀវ Chelsea លោក Mauricio Pochettino បានបង្ហើបថាគាត់ទើបតែចាប់ផ្តើមការងារថ្មីរបស់គាត់នៅក្លឹបនៅថ្ងៃទី 1 ខែកក្កដា ហើយមិនមានពាក់ព័ន្ធអ្វីទាំងអស់។ ជាមួយនឹងគម្រោងបោះចោលកីឡាករល្បីៗមួយចំនួនពីក្រុមមុនៗ ។
ក្រុមតោខៀវត្រូវដកកីឡាករមួយចំនួនចេញពីក្លឹប ដើម្បីកាត់បន្ថយទំហំនៃក្រុមដែលចង្អៀតរបស់ពួកគេ។ ជាលទ្ធផល កីឡាករដូចជា Mateo Kovacic, N'Golo Kante និង Kai Havertz ត្រូវចាកចេញ រួមទាំង Mason Mount ដែលទើបតែបង្ហាញខ្លួនជាលើកដំបូងនៅ Manchester United ។
យ៉ាងណាមិញ គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនបានទទូចថាលោកមិនជាប់ពាក់ព័ន្ធនឹងគម្រោងលក់កីឡាករទាំងអស់នោះទេ។ ព្រោះនោះជាអ្វីដែលក្លឹបបានគ្រោងទុកតាំងពីគាត់មិនទាន់ចាប់ផ្តើម។