* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Alejandro Garnacho ចាកចេញពីកីឡដ្ឋាន Old Trafford ដោយពាក់ស្បែកជើងការពារ និងកាន់ឈើច្រត់ បន្ទាប់ពីរបួសកជើង
ខ្សែបម្រើស្លាបដ៏មានទេពកោសល្យកីឡាករ Alejandro Garnacho បានរងរបួសកជើងក្នុងការប្រកួតដែលក្រុម Manchester United បានត្រឹមតែស្មើគ្នាក្នុងលទ្ធផល 0-0 ជាមួយ Southampton នៅក្របខ័ណ្ឌ Premier League កាលពីយប់មិញ ខណះដែរក្រុម Manchester United បានខកខានក្នុងការទទួលបានបីពិន្ទុពីបាតតារាង Premier League ។
សម្រាប់ Garnacho មិនស្ថិតនៅក្នុងជម្រើស១១នាក់ដំបូងឡើយ គាត់បានប្តូរចូលជំនួសកីឡាករ Jadon Sancho នៅនាទីទី 73 ហើយក៏មានបញ្ហារបួសកជើង នៅពេលដែលគាត់ត្រូវបានប៉ះទង្គិចជាមួយកីឡាករ Kyle Walker-Peters ប៉ុន្តែបន្ទាប់ពីប៉ះទង្គិច Garnacho អាចបន្តលេងបាន។
ទោះជាយ៉ាងណាក៏ដោយ Garnacho ត្រូវបានប្តូរចេញនៅចុងម៉ោងដោយសារតែបញ្ហាកជើង។ រហូតដល់ចប់ការប្រកួតមានរូបភាពបង្ហាញថាគាត់ពាក់ឧបករណ៍ការពារនិងប្រើឈើច្រត់ដើម្បីជួយទ្រទ្រង់ការធ្វើដំណើរ។ បន្ទាប់ពីករណីនេះ អ្នកចាត់ការក្រុម Manchester United លោក Erik ten Hag បានប្រាប់ MUTV ថា៖ «បាទ គាត់រងគ្រោះយ៉ាងខ្លាំង។ កជើងរបស់គាត់រមួល ខ្ញុំមិនចង់ប្រថុយទេ ដូច្នេះខ្ញុំបានប្ដូរគាត់ចេញ»។
ទោះបីជាយ៉ាងណាក៏ដោយ មិនទាន់មានការរំពឹងទុកថា តើ Carnacho ត្រូវសម្រាក់រយៈពេលប៉ុន្មានថ្ងៃនោះទេ ដោយសារលទ្ធផលនៃការត្រួតពិនិត្យយ៉ាងម៉ត់ចត់កំពុងរង់ចាំ។ ប៉ុន្តែមកដល់ពេលនេះ កីឡាករវ័យ 18 ឆ្នាំរូបនេះបានបង្ហាញខ្លួនក្នុងលីកចំនួន 15 ប្រកួតសម្រាប់បិសាចក្រហមក្នុងរដូវកាលនេះ និងស៊ុតបញ្ចូលទីបាន 4 គ្រាប់ផងដែរ។