គ្រូវេលស៍ ប្រកាសសមាជិក២៦រូបចុងក្រោយទៅលេង World Cup ក្រោយរងចាំអស់រយៈពេល៦៤ឆ្នាំ

នៅសល់១០ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមនៅប្រទេសកាតា ខណៈក្រុមជម្រើសជាតិវេលស៍ ក្រោមការដឹកនាំរបស់លោក Robert Page បានបញ្ចេញ​បញ្ជីឈ្មោះ២៦នាក់ចុងក្រោយ​ជាផ្លូវការហើយ។


ក្រុមជម្រើសជាតិវេលស៍ នឹងបង្ហាញខ្លួនជាលើកទី២ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០២២ នៅកាតា។ សម្រាប់ក្រុមជម្រើសជាតិវេលស៍ បង្ហាញខ្លួននៅWorld Cup លើកចុងក្រោយនៅក្នុងឆ្នាំ ១៩៥៨​ ដែលពេលនោះវេលស៍ ឡើងទៅដល់វគ្គ៨ក្រុមចុងក្រោយ។ វេលស៍ ស្ថិតក្នុងពូល B ជាមួយអាម៉េរិច អ៊ីរ៉ង់ និងអង់គ្លេស។ វែលនឹងត្រូវប៉ះអាម៉េរិកនៅជំនួបបើកឆាក នៅថ្ងៃទី២១ ខែវិច្ឆិកា នៅកីឡដ្ឋាន Ahmad bin Ali ក្នុងទីក្រុង Al Rayyan។


កីឡាករទាំង២៦របស់វេលស៍ដែលលោក Robert Page ជម្រើសយកទៅកាតាមានដូចជា៖
 

អ្នកចាំទី៖ Wayne Hennessey (Nottingham Forest), Danny Ward (Leicester City), Adam Davies (Sheffield Unit
 

ខ្សែការពារ៖ Ben Davies (Tottenham Hotspur), Ben Cabango (Swansea City), Tom Lockyer (Luton Town), Joe Rodon (Rennes, on loan from Tottenham Hotspur), Chris Mephan (Bournemouth), Ethan Ampadu (Spezia, on loan from Chelsea) ), Chris Gunter (Wimbledon), Neco Williams (Nottingham Forest), Connor Roberts (Burnley)
 

ខ្សែបម្រើ៖ Sorba Thomas (Huddersfield Town), Joe Allen (Swansea City), Matthew Smith (Milton Keynes Dons), Dylan Levitt (Dundee United), Harry Wilson (Fulham), Joe Morrell (Portsmouth), Jonny Williams (Swindon Town), Aaron Ramsey (Nice), Rubin Colwill (Cardiff City)
 

ខ្សែប្រយុទ្ធ៖ Gareth Bale (Los Angeles FC), Kieffer Moore (Bournemouth), Mark Harris (Cardiff City), Brennan Johnson (Nottingham Forest), Dan James (Fulham, on loan from Leeds United)។