លោក Martino និយាយថាការទាត់បញ្ចូលទីរបស់ Messi គឺជារឿងធម្មតាព្រោះគាត់ជា...

លោក  Gerardo Martino ដែលជាគ្រូបង្វឹករបស់ក្លឹបបាល់ទាត់ Inter Miami កោតសរសើរអំពីសម្ថតភាពរបស់កីឡាករសញ្ជាតិអាហ្សង់ទីន Lionel Messi ជាខ្លាំង
 
ក្រោយពីរកបានមួយគ្រាប់ក្នុងការបង្ហាញខ្លួនជាលើកដំបូងជាមួយ Inter Miami តទល់ជាមួយក្លឹបបាល់ទាត់  Cruz Azul នៃពានរង្វាន់ Leagues Cup។

យ៉ាងណាមិញលោក Gerardo Martino បានលើកឡើងដោយភាពជឿជាក់ថា “ វាគ្មានអ្វីចម្លែកឡើយសម្រាប់ការរកគ្រាប់បាល់របស់ Lionel Messi ព្រោះគេគឺ Goat ការទាត់បញ្ចូលទីគឺជារឿងធម្មតាសម្រាប់បុរសសញ្ជាតិអាហ្សង់ទីនរូបនេះ ”។

គួរបន្ថែមផងដែលថា Lionel Messi បានរកគ្រាប់បាល់ដោយការទាត់ Free Kick ពីលើប្រអប់គ្រោះថ្នាក់របស់ក្លឹបបាល់ទាត់  Cruz Azul ក្នុងម៉ោងបន្ថែម៩០+៤ ដែលជាហេតុធ្វើអោយ Inter Miami យកបាន៣ពិន្ទុក្នុងការប្រកួតដំបូងនៃពានរង្វាន់ Leagues Cup កាលពីព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង០៧ៈ០០ព្រឹក(ម៉ោងក្នុងប្រទេសកម្ពុជា)៕