* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
អតីតកូនក្រុមរបស់លោក Pep Guardiola បីរូបនេះកំពុងជោគជ័យយ៉ាងខ្លាំងក្នុងនាមជាគ្រូបង្វឹក…
លោក Pep Guardiola អាចនិយាយបានថាជាអ្នកចាត់ទូទៅដ៏ជោគជ័យមួយរូបក្នុងពេលបច្ចុប្បន្ន ដោយឡែកអតីតកូនក្រុមរបស់លោកវិញទេពកុសល្យក្នុងការដឹកនាំក្រុមក៏មិនចាញ់គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះប៉ុន្មានដែរ។
យ៉ាងណាក្ដីអតីតកីឡាកររបស់ក្លិបបាល់ទាត់ FC Barcelona និង Man City បីរូបនេះ ហាក់ដើរតាមគន្លងរបស់លោក Pep យ៉ាងជាក់ច្បាស់ ដោយគិតមកដល់ពេលនេះក្រុមរបស់ពួកគាត់សុទ្ធសឹងតែឈរកំពូលតារាងទាំងអស់ ហើយបុរសទាំងបីរូបនោះមានដូចជា៖
ទី១ លោក Xavi គ្រូបង្វឹករបស់ក្លិបអ្នកមានបុណ្យ FC Barcelona ក្រោយលោក Xavi បានចូលកាន់តំណែងបន្ទាប់ពីលោក Ronald Koeman ក្លិបម្ចាស់ដី Spotify Camp Nou បានប្រែប្រួល១៨០ដឺក្រេ ឈរកំពូលតារាង Laliga ជាបណ្ដោះអាសន្នថែមទៀតផង។
ទី២ លោក Mikel Arteta គ្រូបង្វឹករបស់ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal ក្រោយចប់តួនាទីជាជំនួយការបង្វឹករបស់លោក Pep Guardiola បុរសសញ្ជាតិអេស្ប៉ាញ Mikel Arteta ក៏បានចូលមកដឹកនាំកាំភ្លើងធំ Arsenal និងកែប្រែស្ថានការណ៍ពីអាប់អួលរហូតដល់ឈរកំពូលតារាងជាបណ្ដោះអាសន្នក្នុងរដូវកាលនេះផងដែរ។

ទី៣ លោក Vincent Company គ្រូបង្វឹករបស់ក្លិបបាល់ទាត់ Burnly ក្រោយការចាក់ចេញរបស់លោក Sean Dyche អតីតកីឡាករជម្រើសជាតិប៊ែលហ្ស៊ិកលោក Vincent Company ក៏បានចូលកាន់តំណែងជាគ្រូបង្គោលរបស់ក្លិបបាល់ទាត់ Burnly ហើយបច្ចុប្បន្ននេះ Burnly កំពុងឈរកំពូលតារាងក្នុងក្របខណ្ឌ Championship របស់អង់គ្លេសថែមទៀតផង៕