កីឡាករគុនខ្មែរព្រំ សំណាង បានបង្ហើបបែបនេះក្រោយដណ្ដើមបាន...

ដូចដែលបងប្អូនប្រិយមិត្តបានជ្រាបរួចមកហើយថាកីឡាករគុនខ្មែរព្រំ សំណាង ដណ្ដើមបានមេដាយមាសលើប្រភេទកីឡាគុនខ្មែរ ដោយបានយកឈ្នះជើងខ្លាំងមីយ៉ាន់ម៉ាដោយពិន្ទុកាលពីម្សិលមិញ។


យ៉ាងណាក្ដីក្រោយពីទទួលបានមេដាយមាសកីឡាករដែលមានរហ័សនាមថាជាងកាត់សក់កន្ត្រៃមាសជង្គង់ពិឃាតរូបនេះបានបង្ហើបបែបនេះថា “​ស៊ីហ្គេមលើកទី៣២នេះអាចជាលើកចុងក្រោយរបស់ខ្ញុំហើយ...ពេលវេលាបន្ទាប់ទុកអោយកូនៗខ្ញុំម្ដង ព្រោះ​ពួកគេ​ធំ​ៗ​ហើយ។ 

 

 ខ្ញុំ​នឹង​ខិតខំ​បង្ហាត់​បង្រៀន​កូន​ប្រុស​ខ្ញុំ​ទាំង​អស់​ឱ្យ​តែជា​ក្បាច់​គុន​ប្រដាល់​ខ្មែរ ព្រោះ​ខ្ញុំ​ស្រលាញ់​គុន​ខ្មែរ។ ចំណែក​មេដាយដែល​ខ្ញុំ​ឈ្នះ​ គឺ​សម្រាប់​បងប្អូន​គ្រប់​គ្នា ​ខ្ញុំ​ឈ្នះ​មេដាយ​មាស​ បង​ប្អូន​ក៏​ឈ្នះ​មេដាយ​មាស​នេះ​ដែរ ”។ 


គួរបន្ថែមផងដែលថាកីឡាករព្រំ សំណាងបច្ចុប្បន្នមានវ័យ៣៨ឆ្នាំ ហើយអាជីបជាកីឡាករប្រដាល់ គាត់បានហែលឆ្លងអស់រយៈពេលជាង១៣ឆ្នាំមកហើយ ហេតុនេះទើបគាត់លើកឡើងថាស៊ីហ្គេមឆ្នាំ២០២៣នេះអាចនិងជាការបង្ហាញខ្លួនចុងក្រោយរបស់គាត់ ប៉ុន្តែបុរសជង្គង់ពិឃាតរូបនេះនៅតែបន្តវាយតាមស្ថាននីយ៍ដូចដើម៕