* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Kai Havertz អាចចាកចេញពី Chelsea ប្រសិនបើគាត់ខកខានការប្រកួតពានរង្វាន់ UCL នៅរដូវកាលក្រោយ
យោងតាមប្រព័ន្ធផ្សព្វផ្សាយ Sky Sport Germany ដែលជាប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីមួយបានរាយការណ៍ថាខ្សែប្រយុទ្ធសញ្ជាតិអាឡឺម៉ង់របស់ក្រុមតោខៀវ Chelsea គឺ Kai Havertz អាចនឹងចាកចេញពីក្រុមនៅរដូវកាលក្រោយ ប្រសិនបើក្លឹបមិនអាចទៅលេងនៅពានរង្វាន់ UEFA Champions League។
ក្រុមតោខៀវ Chelsea រដូវកាលនេះហាក់ធ្វើមិនបានល្អទាល់តែសោះ ដោយក្នុង 20ប្រកួតដំបូងនៅក្នុងក្របខណ្ឌ Premier League រដូវកាលនេះ ឈ្នះ 8ប្រកួត ស្មើ 5 ប្រកួត នឹងចាញ់ 7ប្រកួត ឈរនៅលេខរៀងទី 10 ហើយមានត្រឹម 29ពិន្ទុប៉ុណ្ណោះ។
ដោយលោក Florian Plettenberg អ្នកឆ្លើយឆ្លងព័ត៌មាន Sky Germany និយាយថា Havertz ទំនងជានឹងចាកចេញពីក្លិប Chelsea ប្រសិនបើគាត់ខកខានការប្រកួត Champions League រដូវកាលក្រោយ ដោយក្លិប Bayern Munich កំពុងតែតាមដានស្ថានការណ៍យ៉ាងដិតដល់។
លោក Florian Plettenberg បានលើកឡើងថា ៖ “Havertz មិនមែនជាគោលដៅសំខាន់សម្រាប់ Bayern ទេ ទោះពេលនេះ ឬក៏រដូវក្ដៅមុនក៏ដោយ។ ក្លឹបមើលមិនឃើញគាត់ជាកីឡាករលេខ 9 នោះទេ ពួកគេមាន Choupo Moting, Muller និង Mathys Tel ” ។
គាត់បន្ថែមទៀតថា ៖"ទោះជាយ៉ាងណា ការផ្ទេរទៅចូលរួមជាមួយក្រុមនៅរដូវរងារនេះគឺអាចធ្វើទៅបាន ដោយតម្លៃរបស់គាត់គឺប្រហែល 50-60 លានអឺរ៉ូ" ។