* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោក Felix និងបំបែកកំណត់ត្រាមួយនេះប្រសិនបើកម្ពុជាអាចយកឈ្នះបង់ក្លាដេស...
ជាការពិតក្រុមជម្រើសជាតិកម្ពុជាយើងធ្លាប់ជួបតទល់ជាមួយនិងក្រុមជម្រើសជាតិបង់ក្លាដេសជាច្រើនលើកច្រើនសាររួចមកហើយ ពោលចាប់តាំងពីឆ្នាំ២០០៦ មកម្លេះ ដោយគិតមកដល់បច្ចុប្បន្នកម្ពុជាធ្លាប់ជួបគ្នាសរុបចំនួន៥លើករួចមកហើយ តែកម្ពុជាយើងពុំទាន់ស្គាល់ពាក្យថាឡើយ។
ហេតុនេះប្រសិនបើក្នុងជំនួបមិត្តភាពនាពេលខាងមុខ កម្ពុជាអាចយកឈ្នះទៅលើក្រុមជម្រើសជាតិបង់ក្លាដេសបាន នោះគឺជារឿងថ្មីមួយសម្រាប់ក្រុមជម្រើសជាតិកម្ពុជា ហើយក៏ជាកំណត់ត្រាថ្មីមួយផងដែលរបស់ លោក Felix Dalmas ព្រោះជាគ្រូបង្វឹកដំបូងគេដែលចូលដឹកនាំក្រុមជម្រើសជាតិគោព្រៃកម្ពុជាសារជាថ្មី ហើយយកឈ្នះទៅបង់ក្លាដេស។
គួរបន្ថែមផងដែលថាក្នុងឆ្នាំ២០០៦ ក្រុមជម្រើសជាតិកម្ពុជាបានរង់ក្នុងលទ្ធផល២ទល់និង១នៃពានរង្វាន់ AFC Challenge Cup ខណៈដែលគ្រានោះក្រុមជម្រើសជាតិកម្ពុជាដឹកនាំដោយលោក Scott O'Donell សញ្ជាតិអូស្រ្តាលី។
ដោយឡែកជំនួបទីពីរក្នុងពានរង្វាន់ Nehru Cup ២០០៧ ដែលធ្វើការប្រកួតធ្វើឡើងនៅប្រទេសឥណ្ឌា គ្រានោះកម្ពុជាធ្វើបានយ៉ាងល្អដោយបញ្ចប់លទ្ធផល១ទល់១ ក្រោមការដឹកនាំរបស់លោក Yoo Kee-heung គ្រូបង្វឹកសញ្ជាតិកូរ៉េ។
រីឯជំនួបជួបគ្នាលើកទីបីក្នុងឆ្នាំ ២០០៩ កម្ពុជាបានរងបរាជ័យសារជាថ្មីក្នុងលទ្ធផល១ទល់និង០ គ្រានោះ ក្រោយការដឹកនាំសារជាថ្មីរបស់លោក Scott O'Donell។
ចំណែកឯការជួបគ្នាលើកទីបួន ក្នុងឆ្នាំ២០១៩ ក្រុមជម្រើសជាតិកម្ពុជានៅតែបន្តរងបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិបង់ក្លាដេសដោយលទ្ធផល១ទល់និង០ដដែល ខណៈដែលគ្រានោះក្រោមការដឹកនាំរបស់លោក Keisuke Honda សហការគ្នាជាមួយនិងលោក Felix Dalmas។
លុះរំលង់ដល់ឆ្នាំ២០២២កាលពីថ្មីកន្លងទៅនេះកម្ពុជាក៏នៅតែបន្តរងបរាជ័យដោយលទ្ធផល១ទល់និង០ដដែល ក្រោមការដឹកនាំរបស់លោក Keisuke Honda ចាប់ដៃគូរជាមួយនិងលោក Ryu Hirose។
ហេតុនេះប្រសិនបើការវិលមកដឹកនាំក្រុមជម្រើសជាតិកម្ពុជាសារជាថ្មីរបស់លោក Felix Damas ទទួលបានជ័យជំនះ នោះជាកំណត់ត្រាថ្មីរបស់កម្ពុជា ដែលបំបែកបានដោយគ្រូបង្វឹកវ័យក្មេងសញ្ជាតិអាហ្សង់ទីន Felix Agustin Gonzalez Dalmas៕