* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ដើរតាមគន្លងរបស់ Benzema! 'Modric' ត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាលើការផ្តល់ជូនពីលីគអារ៉ាប៊ីសាអូឌីត
ខ្សែបម្រើសញ្ជាតិក្រូអាតបានត្រៀមខ្លួនរួចរាល់ហើយដើម្បីទួលយកការផ្តល់ជូនពីក្លឹបអារ៉ាប៊ីសាអូឌីត។
COPE ប្រព័ន្ធផ្សព្វផ្សាយកីឡាអន្តរជាតិដ៏ល្បីល្បាញមួយបានបញ្ជាក់ថា Luka Modric ខ្សែបម្រើជើងចាស់សញ្ជាតិក្រូអាត ត្រៀមខ្លួនរួចជាស្រេចដើម្បីស្តាប់ការផ្តល់ជូនពីក្រុមនៅក្នុងលីគក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។ តារាបាល់ទាត់វ័យ 37 ឆ្នាំរូបនេះនឹងផុតកុងត្រាជាមួយ Real Madrid នៅចុងខែមិថុនា ហើយកំពុងពិភាក្សាជាមួយក្លឹបជុំវិញកុងត្រាថ្មី។ កន្លងមកមានព័ត៌មានថាលោកយល់ព្រមបន្តកុងត្រារយៈពេល១ឆ្នាំទៀតជាមួយ Real Madrid ។
ទោះបីជាយ៉ាងណា ក៏មានមានសេចក្តីរាយការណ៍ថា Modric ចង់ពន្យារការសម្រេចចិត្ត ដោយសារតែមានការផ្តល់ជូនយ៉ាងច្រើនពីក្រុមនៅក្នុង Saudi Arabia Pro League ដែលត្រូវបានពិចារណាយកចិត្តទុក់ដាក់ ហើយនឹងផ្តល់ចម្លើយនៅប៉ុន្មានថ្ងៃខាងមុខនេះ។
គួរបញ្ជាក់ផងដែរថា Modric នៅតែជាកម្លាំងសំខាន់របស់ Real Madrid កាលពីរដូវកាលមុន។ ដោយរូបគាត់លេងបាន៥២ប្រកួតក្នុងគ្រប់ការប្រកួតស៊ុតបញ្ចូលទីបាន៦គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមបាន៦គ្រាប់ផងដែរ ។