* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ចាន់ វឌ្ឍនាកា លើកឡើងបែបនេះទៅកាន់សៀង ចន្ធាដែលត្រូវទៅប្រកបអាជីព...
ដូចយើងបានដឹងស្រាប់ខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជាសៀង ចន្ធា ឈានចូលដល់ការធ្វើតេស្ថចុងក្រោយគឺតេស្ថសុខភាពជាមួយនិងក្លឹបបាល់ទាត់ Al Shahaniya នៃលីគលំដាប់ទី២របស់កាតា មុនចុះកិច្ចព្រមព្រៀងរវាងភាគីទាំងសង់ខាងក្នុងលក្ខខ្ចីជើង។
យ៉ាងមិញក្នុងខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជាចាន់ វឌ្ឍនាកាក៏បានសម្ដែងនូវការអបអរសាទរដល់កីឡាករសៀង ចន្ធា ដោយCV11 លើកឡើងតាមរយៈបណ្ដាញគេហទំព័រ Facebook ផ្លូវការរបស់ខ្លួនបែបនេះថា
“ បងពិតជាសប្បាយរីករាយពេលលឺដំណឹងដ៏ល្អនេះសម្រាប់ប្អូន អបអរសាទរ បងសង្ឃឹមថាប្អូននឹងជោជ័យនៅទីនោះ អ្វីដែលប្អូនត្រូវធ្វើគឺការខិតខំប្រឹងប្រែងអោយកាន់តែខ្លាំងជាងនេះ
នឹងជំនះរាល់ឧបស័គ្គបន្ថែមទៀត មិនងាយស្រួលនោះទេការលេងក្នុងនាមជាកីឡាករបរទេស ព្រោះយើងត្រូវមានកំរិតមួយខ្ពស់ជាងកីឡាករក្នុងស្រុករបស់គេ
ហើយបងសង្ឃឹមថាប្អូននឹងពាំនាំយកបទពិសោធន៍នៅទីនោះមកជួយអភិវឌ្ឍន៍បាល់ទាត់នៅកម្ពុជាយើង ជូនពរជោគជ័យ នឹងសុវត្ថិភាពក្នុងការធ្វើដំណើរ ” ។
គួរបន្ថែមផងដែលថាខ្សែប្រយុទ្ធរបស់ក្លឹបបាល់ទាត់បឹងកេតចាន់ វឌ្ឍនាកា គឺជាកីឡាកររបស់កម្ពុជាម្នាក់ ដែលមានបទពិសោធជោគជាំក្នុងការប្រឡូកនាលីគក្រៅស្រុកមួយចំនួន ហេតុនេះទើប CV11
របស់យើងយល់ច្បាស់ថាការលេងក្នុងនាមជាកីឡាករបរទេសគឺងាយស្រួល ដោយទាមទារអោយយើងមានសម្ថតភាពក្នុងកម្រិតមួយខ្ពស់ជាងកីឡាករក្នុងស្រុករបស់គេទើបយើងមានឪកាសច្រើនក្នុងការអភិវឌ្ឍខ្លួន៕