* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាករទាំង៥រូបនេះក្លាយជាកីឡាករអាស៊ីដែលមានតម្លៃផ្ទេរថ្លៃបំផុតនាពេលបច្ចុប្បន្ន…
ជាការពិតក្រោយចប់ព្រឹត្តិការណ៍ FIFA World Cup កីឡាករអាស៊ីយើងជាច្រើនរូបហាក់បង្ហាញទម្រង់លេងបានយ៉ាងអស្ចារ្យ រហូតដល់ភាគីក្លិបអាណាព្យាបាលសម្រេចដំឡើងតម្លៃផ្ទេរយ៉ាងឆាប់រហ័ស។
យ៉ាងណាមិញកីឡាករអាស៊ី ដែលមានតម្លៃផ្ទេរកប់ពពកទាំង៥រូបនោះមានដូចជា៖
ទី៥ កីឡាករសញ្ជាតិជប៉ុន Kaoru Mitoma តម្លៃផ្ទេររបស់ Mitoma កាលពីខែកញ្ញា ឆ្នាំ 2022 កីឡាករជប៉ុនរូបនេះមានតម្លៃត្រឹមតែ 3 លានអឺរ៉ូប៉ុណ្ណោះ ខណៈដែលបច្ចុប្បន្នមានតម្លៃផ្ទេររហូតដល់ទៅ 22 លានអឺរ៉ូ នេះបើយោងតាមការអាប់ដេតចុងក្រោយនៅលើ Transfer Markt ។
ទី៤ កីឡាករសញ្ជាតិជប៉ុន Takehiro Tomiyasu ខ្សែការពាររបស់ក្លិបកាំភ្លើងធំ Arsenal រូបនេះមានតម្លៃផ្ទេរ២៥លានអឺរ៉ូ បើយោងតាមការអាប់ដេតចុងក្រោយនៅលើ Transfer Markt។
ទី៣ កីឡាករសញ្ជាតិជប៉ុន Daichi Kamada បច្ចុប្បន្ន Kamada ជាកីឡាកររបស់ក្លិបបាល់ទាត់ Frankfurt ខ្សែបម្រើរូបនេះមានតម្លៃផ្ទេរ ៣០លានអឺរ៉ូក្នុងរយៈពេលបួនឆ្នាំចុងក្រោយនេះ។
ទី២កីឡាករសញ្ជាតិកូរ៉េខាងត្បូង Min-jae Kim បច្ចុប្បន្នកីឡាករខ្សែការពាររបស់ក្លិបបាល់ទាត់ Napoli រូបនេះ មានតម្លៃផ្ទេររហូតដល់ទៅ៥០លានអឺរ៉ូឯណោះ នេះយោងតាមការអាប់ដេតថ្មីនៅលើ Transfer Markt។
ទី១ កីឡាករសញ្ជាតិកូរ៉េខាងត្បូង Son Heung-min បច្ចុប្បន្នខ្សែប្រយុទ្ធស្លាបរបស់ Spur រូបនេះមានតម្លៃត្រឹមតែ៦០លានអឺរ៉ូប៉ុណ្ណោះ ខណៈដែល២ឆ្នាំមុន Son Heung-min មានតម្លៃផ្ទេររហូតដល់ទៅ៩០លានអឺរ៉ូឯណោះ៕