* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបង្វឹក Arteta ថាការជួប Man City គឺសំខាន់ ប៉ុន្តែ…
គ្រូបង្វឹក Mikel Arteta គិតថា ការប្រកួតរវាង Arsenal និង Manchester City នៅព្រឹកថ្ងៃទី 27 ខែមេសា មានសារៈសំខាន់ ប៉ុន្តែនឹងមិនទាន់សម្រេចថាអ្នកណាជាម្ចាស់ពាន Premier League នៅរដូវកាលនេះទេ។
ក្នុងសន្និសីទសារព័ត៌មានមុនការប្រឈមមុខជាមួយ Man City ក្នុងជុំទី 33 នៃ Premier League គ្រូបង្វឹក Arteta បានសរសើរគូប្រកួតថា៖ “តាំងពីដើមរដូវកាលមក យើង បានដឹងថាប្រសិនបើយើងចង់ឈ្នះពាន Premier League។ យើងត្រូវតែយកឈ្នះ Man City ព្រោះអ្វីដែលពួកគេបានបង្ហាញក្នុងរយៈពេលប្រាំមួយប្រាំពីរឆ្នាំចុងក្រោយនេះគឺគួរឱ្យជឿជាក់ណាស់ ហើយពួកគេបន្តបង្ហាញវានៅរដូវកាលនេះ"។

ក្នុងការប្រកួតបីជុំចុងក្រោយក្នុងក្របខ័ណ្ឌ Premier League ក្រុម Arsenal ត្រូវប៉ះក្រុម Liverpool, West Ham និង Southampton ។ បច្ចុប្បន្ន កងទ័ពរបស់ Arteta នៅតែនាំមុខតារាងលីគដោយមាន 5 ពិន្ទុច្រើនជាង Man City ប៉ុន្តែបានលេងពីរប្រកួតទៀត។ ស្របពេលជាមួយគ្នានេះ Man City មានទម្រង់លេងដ៏អស្ចារ្យ ដោយកាលពីសប្តាហ៍មុន ក្រុមរបស់លោក Pep Guardiola បានផ្តួល ក្រុម Bayern Munich ដើម្បីទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃក្របខ័ណ្ឌ Champions League និងបានផ្តួលក្រុម Sheffield United ទៅកាន់វគ្គផ្តាច់ព្រ័ត្រ FA Cup ។ នៅក្នុង Premier League "The Citizens" ក៏បានឈ្នះចំនួន 6 ជាប់គ្នាទៀតផង ។
បន្ទាប់ពីប៉ះគ្នា Arsenalនៅសល់ 5ប្រកួត ហើយ Man City នៅសល់ 7 ប្រកួតក្នុង Premier League ។ ខណៈដែល Arsenal សុបិនចង់ឈ្នះជើងឯកលីគលំដាប់លេខ 1 របស់អង់គ្លេសជាលើកដំបូងចាប់តាំងពីរដូវកាល 2003/04 Man City សុបិនក្នុងការឈ្នះពានរង្វាន់បីនៅរដូវកាលនេះ។