* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ប្រសិនបើអាចរួបរួមគ្នាបានដឹងតែកក្រើកហើយអង្គរថាយហ្គឺរដូវកាលក្រោយ…
បន្ទាប់ពីសមាជិកក្លឹបក្នុងលីគលំដាប់ទីពីររបស់កម្ពុជា Soltilo Angkor បានរំសាយក្រុមជាផ្លូវការ បច្ចុប្បន្នក្លឹបបាល់ទាត់អាជីពក្នុងខេត្តសៀមរាបគឺ
នៅសល់តែក្លឹបបាល់ទាត់អង្គរថាយហ្គឺមួយប៉ុណ្ណោះ ដែលកំពុងឈរជើងក្នុងលីគកំពូលកម្ពុជា។
យ៉ាងណាមិញកាលពីពេលថ្មីៗនេះប្រធានក្លឹបបាល់ទាត់អង្គរថាយហ្គឺគឺលោក Akihiro Kato បានបង្ហោះសារនៅលើបណ្ដាញសង្គមរបស់ខ្លួនបែបនេះថា “ប្រសិនបើអ្នកគាំទ្រសូលទីឡូអង្គរ ទាំងអស់មកទស្សនាការប្រកួតរបស់ អង្គរថាយហ្គឺរ សូមស្វាគមន៍យ៉ាងកក់ក្តៅ ”
លោក Akihiro ក៏បានបន្ថែមទៀតថាលោកចង់ទទួលយកអ្នកដែលធ្លាប់គាំទ្រក្លឹបបាល់ទាត់ Soltilo Angkor។
គួរបន្ថែមផងដែលថាពាក្យពាក្យពេចន៍សំណេររបស់ប្រធានក្លឹបបាល់ទាត់អង្គរថាយហ្គឺរខាងលើនេះ គឺបង្ហាញអោយឃើញអំពីការរួបរួចលើកស្ទួយវិស័យកីឡាបាល់ទាត់កម្ពុជាអោយកាន់តែមានភាពរីកចម្រើន ជាពិសេសនោះគឺចេតនាបង្ហាញអោយឃើញថាខេត្តសៀមរាបជា ខេត្តមួយដ៏ប្រសើរក្នុងការរួមចំណែកអភិវឌ្ឍន៍បាល់ទាត់ជាតិ ព្រោះអ្នកគាំទ្រគឺសំខាន់បំផុតសម្រាប់ក្លឹបអាជីជីពនីមួយៗ។