* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ផ្លូវការ!! Real Madrid ចុះហត្ថលេខាលើ Kepa ក្នុងលក្ខខ័ណ្ឌខ្ចីជើង
Real Madrid បានប្រកាសពីការចុះហត្ថលេខាលើអ្នកចាំទី Kepa Arrizabalaga ពី Chelsea ក្នុងលក្ខខ័ណ្ឌខ្ចីជើង ។

អធិរាជសត្រូវតែស្វែងរកអ្នកចាំទីថ្មីជាបន្ទាន់ដើម្បីចូលរួមក្រុម បន្ទាប់ពី Thibaut Courtois បានរងរបួសជង្គង់ក្នុងការប្រកួតមុនបើករដូវកាល ដែលទាមទារការវះកាត់ ហើយនឹងត្រូវសម្រាករហូតដល់ចប់រដូវកាលនេះ។

ថ្វីត្បិតតែពីមុនមានពាក្យចចាមអារ៉ាមថា Real នឹងនាំយក David de Gea រួមទាំង Jassine Bono អ្នកចាំទី Sevilla ផងដែរ ប៉ុន្តែនៅទីបំផុត Madrid បានជ្រើសរើសយក Kepa ទៅចូលរួមក្រុមជាមួយ ។