* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូបង្គោលក្លិបបាល់ទាត់ភ្នំពេញក្រោនលោក Oleg គិតថាក្រុមរបស់គាត់ខ្សោយខ្លាំងនៅតំបន់មួយនេះ…
ក្លិបបាល់ទាត់ភ្នំពេញក្រោនអាចនិយាយបានថាជាក្លិបដែលសំបូរធនធានកីឡាករក្នុងលីកកំពូលកម្ពុជាយើង ហើយក្លិបម្ចាស់ដី RSN ក៏ជាក្រុមដែលឈ្នះពានរង្វាន់លីកកំពូលកម្ពុជាច្រើនជាងគេផងដែល ទោះយ៉ាងក្នុងរដូវកាលឆ្នាំ២០២២ក្រុមដែលដឹកនាំដោយលោក Oleg Starynskyiក៏បានឈ្នះជើងឯកលីកកំពូលកម្ពុជាថែមទៀតផង។
យ៉ាងណាមិញមុនពេលលីកកំពូលកម្ពុជាចាប់ផ្ដើមបើករដូវកាលថ្មីឆ្នាំ២០២៣ ក្លិបដែលដឹកនាំដោយបុរសសញ្ជាតិ Ukraine ក៏មានភារកិច្ចចូលក្នុងការប្រកួតពានរង្វាន់ Cambodian League Cup 2023 ផងដែល សម្រាប់ការប្រកួតដំបូងរបស់ភ្នំពេញក្រោនក៏ទទួលបានលទ្ធផលល្អ ដោយបានយកឈ្នះទៅលើក្លិបបាល់ទាត់ សូលទីឡូអង្គរ២ទល់និង០នាកីឡដ្ថាន Smart RSN ។
ទោះបីជាក្រុមទទួលបានលទ្ធផលល្អក៏ដោយ លោក Oleg ដែលជាគ្រូបង្គោលហាក់មិនសប្បាយចិត្តឡើយ ហើយលោកក៏បានថ្លែងប្រាប់សារពត៌មានក្នុងស្រុកថា “ យើងបង្កើតឱកាសបានច្រើន ហើយពួកយើងក៏ត្រៀមខ្លួនសម្រាប់ការវាយបករបស់គូរប្រកួតបានល្អផងដែរ។ យើងត្រូវរៀបចំក្រុមឡើងវិញជាពិសេសនៅតំបន់ប្រយុទ្ធ យើងត្រូវពង្រឹងការបញ្ចប់ទីឲ្យបានល្អ ហើយវាជារឿងធម្មតាទេដែលកីឡាករមកវិញលេងធ្ងន់ខ្លួន មិនសូវស្វាហាប់ ដូចច្នេះកីឡាករត្រូវតែត្រៀមខ្លួនអោយបានល្អជាងនេះ ”៕