ថៃ​បំបាក់​កម្ពុជា ​ឥណ្ឌូណេស៊ី អាចមានឱកាស​ក្លាយជាក្រុមលេខ២ល្អ...

ការប្រកួតជាបន្តបន្ទាប់ពីក្នុងពូល A នៃពានរង្វាន់ AFF U-23 Cup 2023 ត្រូវបានបញ្ចប់ ជាលទ្ធផល ក្រុមម្ចាស់ផ្ទះ U-23 ថៃ បានយកឈ្នះកម្ពុជា ដោយលទ្ធផល ២-០ នៅកីឡដ្ឋាន PTT Stadium ខេត្ត Rayong។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ​ថៃ​អាច​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ​នៃ​ពាន ​រង្វាន់ AFF U-23 Cup ឆ្នាំ​២០២៣ ដោយ​លទ្ធផល​ល្អ​ឥត​ខ្ចោះ​ពី​ការ​ប្រកួត​៣​លើកជាប់ៗគ្នា ថៃបានយកឈ្នះមីយ៉ាន់ម៉ា ៣-០ ប្រ៊ុយណេ ៣-០ ហើយកម្ពុជាបានក្លាយជាជនរងគ្រោះចុងក្រោយដោយថៃបានយកឈ្នះ ២-០។

សម្រាប់កម្ពុជាផ្ទាល់ ការបរាជ័យក្រោមស្នាដៃថៃ ធានាថាមិនអាចទទួលបានកៅអីទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF U-23 Cup 2023 ទេ ។​ ការបរាជ័យរបស់កម្ពុជាក្រោមស្នាដៃក្រុមថៃ បានជួយរក្សាក្តីសង្ឃឹមរបស់ក្រុម U-23 ឥណ្ឌូនេស៊ី ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។