* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
លោកឧកញ៉ាស្រី ចាន់ថន បានបង្ហើបបែបនេះទាក់ទងនិងកីឡាករប្រដាល់សញ្ជាតិប្រេស៊ីល Thiago…
ប្រិយមិត្តអ្នកស្នេហាវិស័យកីឡាករប្រដាល់គុនខ្មែរពិតជាស្គាល់ហើយកីឡាករប្រដាល់សញ្ជាតិប្រេស៊ីល Tiago Teixeira តាមរយៈការប្រកួតដណ្ដើមខ្សែក្រវ៉ាត់ IPCC World Champion ជាមួយកីឡាករធឿន ធារ៉ាកាលពីពេលកន្លងមក។
យ៉ាងណាក្ដី Tiago ហាក់មានកសេចក្ដីសប្បាយរីករាយជាមួយនិងការរស់នៅក្នុងប្រទេសកម្ពុជាខ្លាំងមែនទែន ព្រមទាំងលេចឮពាក្យចចាមរាមថារូបកីឡាកររូបនេះមានបំណងចង់បើកក្លិបប្រដាល់ក្នុងប្រទេសកម្ពុជាថែមទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយលោកឧកញ៉ាស្រី ចាន់ថន ដែលតែងតែឧបត្ថមនិងគាំទ្រវិស័យកីឡាករគុនខ្មែរ លោកបានសរសេរលើបណ្ដាញសង្គមរបស់ខ្លួនបែបនេះថា “ Tiago គាំទ្រយ៉ាងពេញទំហឹងក្នុងការបង្កើតក្លិបថ្មីលំដាប់អន្តរជាតិមួយនេះ ហើយគាត់នឹងចូលរួមជាមួយក្លិបថ្មីរបស់យើងផងដែរ។
យ៉ាងណាមិញលោកឧកញ៉ាក៏បានបន្តទៀតថា “ Tiago បាននិយាយថាគាត់ស្រលាញ់ប្រទេសកម្ពុជា និងប្រជាជនកម្ពុជាខ្លាំងបំផុត លើសពីនោះទៅទៀគាត់បានដក់ចិត្តស្រលាញ់កេរ្តិ៍មរតកដូនតា កីឡាគុនខ្មែរ ហើយ Tiago ផ្ទាល់ក៏បន្ថែមទៀតថានិងនាំយកកីឡាមរតកដូនតាខ្មែរមួយនេះ ទៅឲ្យពិភពលោកបានស្គាល់ ព្រោះពិភពលោកមិនដែលដឹងនោះទេ ថាកម្ពុជាមានក្បាច់គុនដ៏ពិសេសនិងអស្ចារ្យបែបនេះ៕