* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Kylian Mbappe ខ្សែប្រយុទ្ធឆ្នើមរបស់ Paris Saint-Germain ត្រូវបានតែងតាំងជាប្រធានក្រុមជម្រើសជាតិបារាំង ខណៈ Antoine Griezmann ជាអនុប្រធាន
គ្រូបង្វឹកក្រុមជម្រើសជាតិបារាំង លោក Didier Deschamps ប្រកាសតែងតាំងខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លឹប Paris Saint-Germain ជាផ្លូវការជាប្រធានក្រុមថ្មីរបស់ក្រុមជម្រើសជាតិបារាំង កាលពីថ្ងៃអង្គារ ទី២១ ខែមីនា កន្លងទៅ។ កីឡាករវ័យ 24 ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាប្រធាបក្រុមជម្រើសជាតិ ជំនួសអ្នកចាំទី Hugo Lloris របស់ Tottenham ដែលបានសម្រេចចិត្តចូលនិវត្តន៍ពីក្រុមជម្រើសជាតិ។
លោក Deschamps បានប្រាប់ទូរទស្សន៍ TV1 ថា៖ "Kylian Mbappe គឺជាប្រធានក្រុមថ្មីរបស់ក្រុមជម្រើសជាតិបារាំង ហើយ Antoine Griezmann គឺជាអនុប្រធាន។ ទាំងនៅលើទីលាន និងក្នុងក្រុម គាត់ជាផ្នែកមួយដ៏សំខាន់»។
Mbappe លេងបាន 66 ប្រកួតឲ្យក្រុមជម្រើសជាតិបារាំង ស៊ុតបញ្ចូលទីបាន 36 គ្រាប់ ជាកម្លាំងដ៏សំខាន់មួយក្នុងការជួយឲ្យឈ្នះ World Cup 2018 ក៏ដូចជា Griezmann ដែលលេងឱ្យក្រុមជម្រើសជាតិបាន 117 ការប្រកួត ស៊ុតបញ្ចូលទីបាន 42 គ្រាប់ផងដែរ។
សម្រាប់ក្រុមជម្រើសជាតិបារាំង មានការប្រកួតវគ្គជម្រុះ UEFA Euro 2024 ចំនួនពីរ ក្នុងពូល B ដោយចាប់ផ្តើមប្រកួតជាមួយក្រុមម្ចាស់ផ្ទះហូឡង់ នៅថ្ងៃសុក្រ ទី២៤ ខែមីនា មុននឹងប៉ះជាមួយនិងសាធារណរដ្ឋអៀរឡង់ ថ្ងៃច័ន្ទ ទី២៧ ខែមីនា។