* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើអ្នកណានៅពីក្រោយការផ្ទេររបស់ Cristiano Ronaldo ទៅកាន់ក្លិប Al-Nassr របស់អារ៉ាប៊ីសាអូឌីត?
Cristiano Ronaldo ត្រូវបានរាយការណ៍ថាបានចែកផ្លូវជាមួយភ្នាក់ងារកំពូលរបស់គាត់គឺលោក Jorge Mendes បន្ទាប់ពីមានការខ្វែងគំនិតគ្នាលើបទសម្ភាសន៍ជាមួយលោក Piers Morgan នៅក្នុងកម្មវិធី TalkTV ដែលនាំតារាឆ្នើមវ័យ ៣៧ឆ្នាំរូបនេះចាកចេញពីក្លិប Manchester United ដោយភាពជូរចត់។
អស់រយៈពេលជាង 20 ឆ្នាំមកហើយ លោក Jorge Mendes គឺជាបុរសម្នាក់ដែលដឹកនាំអាជីពបាល់ទាត់របស់ Ronaldo ពោលគឺនាំគាត់ចេញពីក្លិប Sporting Lisbon ទៅកាន់ក្លិប Manchester United បន្ទាប់មកទៅក្លិប Real Madrid បន្ទាប់មកទៀតទៅកាន់ក្លិប Juventus និងត្រលប់ទៅ United ម្តងទៀត។
សម្រាប់ការផ្ទេរមកចូលរួមជាមួយក្លិប Al-Nassr លើកិច្ចព្រមព្រៀងរយៈពេល 2 ឆ្នាំកន្លះ ដែល Cristiano Ronaldo រកលុយបាន 173 លានផោននៅមជ្ឈិមបូព៌ា លោក Jorge Mendes មិនមែនជាបុរសនៅពីក្រោយការផ្ទេរនោះទេ។ ប៉ុន្តែអ្នកដែលនៅពីក្រោយការផ្ទេរនេះ គឺលោក Ricardo Regufe ។
ប៉ុន្តែតើគាត់ជានរណា?
នៅក្នុងរបាយការណ៍ The Athletic បានអោយដឹង លោក Ricardo Regufe បានស្គាល់ Ronaldo តាមរយៈការងាររបស់គាត់ជាមួយក្រុមជម្រើសជាតិព័រទុយហ្គាល់។ ពួកគេបានចាប់ផ្តើមធ្វើការជាមួយគ្នានៅពេលដែល Ronaldo ជាប់ជម្រើសជាតិព័រទុយហ្គាល់អាយុក្រោម21ឆ្នាំ និង 16 ឆ្នាំ។ លោក Regufe ដែលមានមូលដ្ឋាននៅទីក្រុង Porto ត្រូវបានទទួលភារកិច្ចក្នុងការសម្រួលដល់ផ្សាយពាណិជ្ជកម្មរបស់ Ronaldo ។
បន្ទាប់មកបានក្លាយជាមិត្តល្អក្នុងរយៈពេល 2 ឆ្នាំចុងក្រោយនេះ ដោយCR7 បានជួល Regufe ធ្វើជាអ្នកគ្រប់គ្រងផ្ទាល់ខ្លួនរបស់គាត់ក្នុងឆ្នាំ 2018 ដោយ Mendes នៅតែដើរតួជាភ្នាក់ងារកំពូលរបស់គាត់ដដែល។ ទោះបីជាមានការពាក់ព័ន្ធរបស់គាត់ក្នុងការផ្ទេរទៅកាន់ក្លិប Al-Nassr ក៏ដោយ លោក Regufe មិនត្រូវបានចាត់ទុកជាភ្នាក់ងារនោះទេ ។