* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Casemiro មិនចង់ទទួលបានកាតក្រហមជាកាដូរខួបកំណើតរបស់គាត់ទេ
អតីតខ្សែបម្រើ Real Madrid បានដើរចេញខណៈពេលដែល BrunoFernandes, Raphael Varane, Antony បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងជាមួយកីឡាករ Barcelona។
នៅនាទីទី 59 នៃការប្រកួតជើងទី 2 ក្នុងការប្រកួតជម្រុះ Europa League នៅ Old Trafford ការប៉ះទង្គិចបានកើតឡើងរវាងកីឡាករ Man United និង Barcelona បន្ទាប់ពី Bruno Fernandes បានទាត់បាល់បំបុក Frenkie De Jong ។ ហើយភ្លាមៗនោះកីឡាករ Barcelona បានមកហ៊ុំព័ទ្ធ Bruno និងបង្ហាញអាកប្បកិរិយាដ៏ខឹងសម្បារជាខ្លាំង ប៉ុន្តែ Casemiro បានងាកចេញដោយស្ងាត់ស្ងៀមនឹងមិនបានចូលរួមជាមួយទេ។
នៅលើបណ្ដាញសង្គមអ្នកគាំទ្របាននិយាយថា Casemiro មិនចង់ទទួលបានកាតក្រហមទៀតទេ ដោយគាត់ទើបតែត្រូវពិន័យកាតក្រហម ដែលធ្វើឱ្យគាត់ខកខាន ៣ ក្នុងការប្រកួត Man United ជាមួយ Crystal Palace ។អ្នកគាំទ្រម្នាក់ទៀតបាននិយាយថា "ប្រហែលជា Casemiro មិនចង់ប្រារព្ធខួបកំណើតរបស់គាត់ដោយទទួលបានកាតក្រហម" ។
Man United នឹងសម្រាកពីរបីថ្ងៃ មុននឹងឈានចូលវគ្គផ្តាច់ព្រ័ត្រ Carabao Cup ទល់នឹង Newcastle វេលាម៉ោង 23:30 នាទី ថ្ងៃទី 26 ខែកុម្ភៈ ។ នេះគឺជាឱកាសមួយសម្រាប់ "បិសាចក្រហម" ដើម្បីបំបាត់ការស្រេកឃ្លានរបស់ពួកគេសម្រាប់ពានរង្វាន់ដែលមានតាំងពីឆ្នាំ 2017 ។