កីឡាករសញ្ជាតិជប៉ុន Kazuyoshi នៅតែមានទីផ្សារទោះបច្ចុប្បន្នគាត់មានវ័យ៥៦ឆ្នាំក៏ដោយ…

ខ្សែប្រយុទ្ធសញ្ជាតិជប៉ុន Kazuyoshi Miura គឺជាកីឡាករតែម្នាក់គត់ដែលមានវ័យច្រើនជាងគេក្នុងនាមជាកីឡាករអាជីព បើទោះបីជាក្នុងពេលបច្ចុប្បន្នគាត់មានវ័យ៥៦ឆ្នាំក៏ដោយ អតីតកីឡាករជម្រើសជាតិជប៉ុនរូបនេះ នៅតែមានក្លិបក្នុងស្រុកចាប់អារម្មណ៍ច្រើនដដែរ។


យ៉ាងណាមិញក្រៅពី មានក្លិបក្នុងលីគលំដាប់ទី៣ និងទី២របស់ប្រទេសជប៉ុនជច្រើនចាប់អារម្មណ៍ ក្នុងនោះ ក្លិបបាល់ទាត់ Oliverense ដែលជាក្រុមមួយកំពុងប្រកួតប្រជែងក្នុងលីគលំដាប់ទីពីរ របស់ប្រទេសព័រទុយហ្គាលបានសម្រេចចិត្តបន្តកុត្រាថ្មីជាមួយកីឡាករវ័យ៥៦ឆ្នាំរូបនេះ
 
ខណៈដែលកីឡាករ​ Kazuyoshi ទើបតែបានផ្លាស់ចេញពីក្លិបបាល់ទាត់ Suzuka Point Getters មកចូលរួមជាមួយក្លិបបាល់ទាត់ Oliverense កាលពីដើមឆ្នាំ២០២៣នេះ។

គួរបន្ថែមផងដែលថាកីឡាករ Kazuyoshi Miura គឺជាកីឡាករចំណាស់ជាងគេបំផុតសញ្ជាតិជប៉ុន​ដែល​នៅ​តែ​បន្តដើរ​លើ​វិថី​បាល់ទាត់​អាជីព ដោយ​ពុំ​មាន​សញ្ញា​ថា​កីឡាករ​វ័យ៥៦ឆ្នាំ​រូប​នេះ ​បោះបង់​អាជីព​ជាកីឡាកររបស់ខ្លួននោះទេ 

ស្របពេលដែលបណ្ដាលក្លិបក្នុងលីគលំដាប់ទីពីរនិងទី៣របស់ជប៉ុនក៏ទង្ទឹងរង់ចាំការវិលត្រឡប់មកលេងនៅប្រទេសកំណើតវិញរបស់កីឡាករ Kazuyoshi Miura ផងដែរ ។