* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Manchester United ទម្លាយថា Mount នឹងអវត្តមានយូររហូត...
ក្លឹប Manchester United បានបង្ហើបថា Mason Mount នឹងអវត្តមានរហូតដល់ដើមខែកញ្ញាជាមួយដោយសារបញ្ហារបួស។

កីឡាករវ័យ 24 ឆ្នាំបានចាប់ផ្តើមលេងឱ្យបិសាចក្រហមក្នុងពីរប្រកួតដំបូង។ ប៉ុន្តែមានការរិះគន់អំពីទម្រង់លេងដែលមើលទៅមិនល្អដូចដែលគួរធ្វើ។

ខណៈដែលព័ត៌មានចុងក្រោយបាននិងកំពុងជំរុញឱ្យមានបញ្ហារបួស បន្ទាប់ពីការប្រកួតដែលបិសាចក្រហមបានយកឈ្នះ Tottenham Hotspur 0-2 កាលពីថ្ងៃសៅរ៍។ ដែលត្រូវបានគេរំពឹងថានឹងធ្វើឱ្យគាត់ត្រូវសម្រាករហូតដល់សម្រាកក្រុមជម្រើសជាតិនៅខែក្រោយ ។

បន្ថែមពីលើការខកខានការប្រកួតពីរលើកបន្ទាប់របស់ Man Utd នៅមុនពេលសម្រាកអន្តរជាតិ Mount ទំនងជាមិនត្រូវបានកោះហៅឱ្យទៅក្រុមអង់គ្លេសនោះទេ។ ដែលមានកម្មវិធីប្រកួតក្នុងវគ្គជម្រុះ Euro 2024 នៅដើមខែកញ្ញានេះ ពិតជាប្រាកដមែន។