លោក CONOR នឹងទៅដឹកនាំក្លិបនៅប្រទេសឥណ្ឌា ក្រោយចាកចេញពីព្រះខ័នរាជស្វាយរៀង

លោក Conor Nestor បានចំណាយរយះពេល៥ឆ្នាំកន្លះជាមួយក្លិបព្រះខ័នរាជស្វាយរៀង បានសម្រេចចិត្តចាកចេញដើម្បីចូលរួមក្លិបមួយដែលមានមូលដ្ឋាននៅលីគកំពូលឥណ្ឌា។

គ្រូបង្វឹកសញ្ជាតិអៀរឡង់រូបនេះចូលរួមជាមួយក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងនៅខែមករា ឆ្នាំ២០១៨ គាត់ត្រូវបានគេចាត់ទុកថាជាគ្រូបង្វឹកបរទេសដែលមានបទពិសោធន៍ជោគជាំ និងកំពូលមួយរូបក្នុងប្រទេសកម្ពុជា។

 លោកបានដឹកនាំស្វាយរៀងឈ្នះពានរង្វាន់លីគកំពូលកម្ពុជាជាលើកទី២នៅឆ្នាំ២០១៩ ជួយឲ្យក្រុមឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ហ៊ុនសែនខាប់ចំនួន២ដងគឺនៅឆ្នាំ២០១៨ និងឆ្នាំ២០១៩ ជួយស្វាយរៀងបានទៅលេងវគ្គជម្រុះក្នុងពូលក្នុងពានរង្វាន់ AFC Cup ជាលើកដំបូងរបស់ក្លិបស្វាយរៀង។

Conor ក៏បានរួមចំណែកជួយអភិវឌ្ឍន៍កីឡាករវ័យក្មេងជាច្រើនរូប ឲ្យបានចូលរួមលេងតំណាងឲ្យជម្រើសជាតិផងដែរ។