ខ្សែការពារជើងចាស់ Thiago Silva បង្ហើបថាគាត់កំពុងពិភាក្សាលើកិច្ចសន្យាថ្មីជាមួយក្រុម Chelsea

ខ្សែការពារ Thiago Silva របស់ក្លិប  Chelsea បានបញ្ជាក់ថា គាត់កំពុងពិភាក្សាលើកិច្ចសន្យាថ្មីជាមួយក្លឹប។ គាត់បានជាតួរអង្គសំខាន់មួយសម្រាប់ក្រុមតោខៀវ Chelsea នៅក្របខណ្ឌ Premier League នៅរដូវកាលនេះ ។



ខ្សែការពារវ័យ 38 ឆ្នាំរូបនេះ សល់កុងត្រានៅទឹកដី Stamford Bridge រហូតដល់ចប់រដូវក្តៅនេះ។ ទោះ​ជា​យ៉ាង​ណា​លោក​បាន​បង្ហើប​ថា​លោក​កំពុង​ពិភាក្សា​លើ​កុងត្រា​ថ្មី  ហើយជឿជាក់ថាបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់នឹងនៅតែអាចជួយក្រុមបាន។


ដោយខ្សែការពារ Thiago Silva ៖ “យើងកំពុងពិភាក្សាលើកិច្ចសន្យាថ្មី។ អ្វីៗនឹងកើតឡើងក្នុងរយៈពេលពីរបីថ្ងៃទៀត។ គោលបំណងរបស់ខ្ញុំ និងក្លឹបគឺធ្វើការជាមួយគ្នា” ។



Silva បាននិយាយទៀតថា ៖ “ខ្ញុំនៅទីនេះដើម្បីជួយក្រុម ។  ពួកគេជាក្រុមវ័យក្មេង។ ទោះយ៉ាងណាក៏ដោយ ខ្ញុំដឹងជាមួយនឹងបទពិសោធន៍របស់ខ្ញុំ។ ខ្ញុំអាចជួយក្នុងដំណើរការកសាងក្រុម។ ខ្ញុំនៅទីនេះសម្រាប់រឿងនោះ។  ហើយមានឆន្ទៈក្នុងការជួយ ខ្ញុំ​ដឹង​ថា​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្ញុំ​គឺ​ធំ​សម្បើម” ។