* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹបយក្សទាំង៥នេះក្លាយក្រុមដែលមានតម្លៃខ្ពស់បំផុតក្នុងពេលបច្ចុប្បន្ន…
តាំងពីដើមមកយើងប្រាកដជាធ្លាប់ឭហើយថាក្លឹបបិសាចក្រហម Manchester United គឺជាក្លឹបយក្សមួយរបស់អង់គ្លេសដែលមានតម្លៃខ្ពស់លំដាប់កំពូល
ប៉ុន្តែអ្វីគ្រប់យ៉ាងត្រូវបានប្រែប្រួលពីមួយរដូវកាលទៅមួយរដូវកាល ព្រោះកក្ដាតម្លៃនៃការនាំយកចូលកាន់តែថ្លៃ។
យ៉ាងណាមិញក្លឹបយក្សទាំង៥នេះគឺជាក្លឹបដែលមានតម្លៃខ្ពស់ជាងគេគិតត្រឹមឆ្នាំ២០២៣នេះ ដោយយោងទៅតាមការដកស្រង់ចេញពី Transfermarkt ក្លឹបធំៗទាំង៥នោះមានដូចជា៖
ទី៥ក្លឹបបាល់ FC Bayern Munich ដែលជាក្រុមកំពូលមួយរបស់អាល្លឺម៉ង់មានតម្លៃរហូតដល់ទៅ ៨៩៥លានអឺរ៉ូ។
ទី៤ ក្លឹបយក្សរបស់អេស្ប៉ាញអធិស Real Madrid មានតម្លៃ៩៩១លានអឺរ៉ូ។
ទី៣ ក្លឹបបាល់ទាត់សេដ្ឋីបារាំងមានតម្លៃ១.០២ប៊ីលានអឺរ៉ូ។
ទី២ ក្លឹបម្ចាស់ជើងឯក៣ពានរង្វាន់ក្នុងមួយរដូវកាល២០២២-២០២៣ Manchester City មានតម្លៃ១.១៩ប៊ីលានអឺរ៉ូ។
ទី១ ក្លឹបក្លឹបបាល់ទាត់កាំភ្លើងធំ Arsenal របស់អងគ្លេសមានតម្លៃរហូតដល់ទៅ១.២១ប៊ីលានអឺរ៉ូ ក្លាយជាក្រុមដែលមានតម្លៃខ្ពស់ជាងគេបំផុតក្នុងពេលបច្ចុប្បន្ន៕