* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Lee Kang-in ក្លាយជាកីឡាករកូរ៉េដំបូងគេដែលផ្ទេរមក PSG !!
Lee Kang-in បានឈានដល់កិច្ចព្រមព្រៀងជាមួយម្ចាស់ជើងឯក Ligue 1 ដែលជាកីឡាករអាស៊ីដំបូងដែរផ្ទេរមកលេងនៅ Parc des Princes ។
Relevo បានបង្ហាញថាករណីរបស់ Lee Kang-in ទៅ PSG ត្រូវបានបញ្ចប់។ ក្រុមបារាំងបានយល់ព្រមបង់ប្រាក់ឱ្យ Mallorca ក្នុងចំនួនទឹកប្រាក់ផ្ទេរប្រហែល 16-20 លានអឺរ៉ូ បន្ទាប់ពីក្លឹបផ្សេងទៀតដូចជា Atletico Madrid, Newcastle United និង Aston Villa សុទ្ធតែស្ទាក់ស្ទើរ។ ខ្សែបម្រើសញ្ជាតិកូរ៉េខ្លួនឯងមិនអាចបដិសេធឱកាសក្នុងការពាក់ក្រុមខ្លាំងបំផុតនាពេលបច្ចុប្បន្ននៅក្នុង Ligue 1 នោះទេ។
ប្រសិនបើការផ្ទេរទៅ PSG ត្រូវបានបញ្ចប់នោះ Lee Kang-in នឹងក្លាយជាកីឡាករកូរ៉េដំបូងគេដែលលេងឱ្យក្រុម Parc des Princes ។គួរបញ្ជាក់ផងដែរក្រុមបុរស PSG ក៏មិនដែលមានកីឡាករអាស៊ី ចូលរួមក្នុងក្រុមពីមុនមកដែរ ។
ហេតុផលសំខាន់ដែល PSG យល់ព្រមជ្រើសរើសកីឡាករដែលកើតក្នុងឆ្នាំ 2001 គឺការបង្ហាញខ្លួនរបស់គ្រូបង្វឹកថ្មី Luis Enrique ។ គ្រូបង្វឹកអេស្ប៉ាញ គឺមានការចាប់អារម្មណ៍ទៅលើខ្សែបម្រើកូរ៉េរូបនេះ បន្ទាប់ឃើញពីលេងបានយ៉ាងល្អរបស់ខ្សែបម្រើកូរ៉េរូបនេះនៅ La Liga។