* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ប្រភេទកីឡាទាំង៥នេះត្រូវបានអ្នកវិភាគព្យាករណ៍ថានិងមានអ្នកគាំទ្រចូលរួមទស្សនាច្រើនជាងគេក្នុងព្រឹត្តិការណ៍ស៊ីហ្គេម…
ក្នុងពេលបច្ចុប្បន្នវិស័យកីឡាប្រដាល់គុនខ្មែរកំពុងផ្ទុះការគាំទ្រជាខ្លាំងពីសំណាក់អ្នកគាំទ្រជាតិនិងអន្តរជាតិ ស្រប់ពេលដែល កីឡាគុនខ្មែរក៏ជាប្រភេទកីឡាដែលកម្ពុជារំពឹងមេដាយមាសនិងរំពឹងថាអ្នកគាំទ្រចូលរួមទស្សនាច្រើនផងដែរ។
យ៉ាងណាមិញបើយោងទៅតាម Standard Insights បានព្យាករណ៍ដោយធ្វើការការស្ទង់មតិ ប្រជាជនកម្ពុជាកាលពីឆ្នាំ២០២២ស្ដីអំពីប្រភេទកីឡាដែលមានភាគរយអ្នកគាំទ្រជាតិនិងអន្តរជាតិចូលរួមទស្សនាច្រើនជាងគេក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
គួរអោយដឹងផងដែលថាកីឡាទាំង៥ប្រភេទនោះមានដូចជា៖
ទី៥ កីឡា តេក្វាន់ដូ មាន១៦.៣ភាគរយ

ទី៤ កីឡាហែលទឹក មាន ១៨.៨ ភាគរយ
ទី៣ កីឡាគុនខ្មែរ មាន ២៦.៩ភាគរយ
ទី២ កីឡាបាល់ទះ មាន ២៧.១ ភាគរយ
និងទី១ កីឡាបាល់ទាត់មាន ៦៥.៨ ភាគរយ នេះបើយោងទៅតាម Standard Insights ៕