* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
កីឡាការិនី ស្រួង ភាវី បង្ហើបពីក្ដីស្រមៃ ចង់បង្កើតក្លឹប Billiards ដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា
កីឡាការិនី ស្រួង ភាវី ដែលជាម្ចាស់មេដាយមាស ប៊ីយ៉ាការ៉ុម៣បាំងកម្ពុជា ក្រោយយកឈ្នះលើកីឡាការិនីវៀតណាម Nguyen Hoang Yen Nhi នៅវគ្គផ្តាច់ព្រ័ត្រ។
បន្ទាប់ពីស្ទើរតែស្រក់ទឹកភ្នែកពេលអ្នកសារព័ត៌មានសួរអំពីគ្រួសារ កីឡាការិនី ស្រួង ភាវីដែលគេស្គាល់ថាជា ម្ចាស់ក្សត្រី ប៊ីយ៉ា របស់កម្ពុជានិយាយថា ៖ « ទោះបីជាធ្លាប់ឈ្នះពានរង្វាន់ និងមេដាយលំដាប់ពិភពលោកជាច្រើនក៏ដោយ ប៉ុន្តែឈ្នះមេដាយមាសជូនជាតិពីព្រឹត្តិការណ៍ស៊ីហ្គេម គឺជាក្តីសុបិនដ៏ធំ »។ ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៅផ្សារទំនើបអ៊ីអន២ កាលពីល្ងាចថ្ងៃទី៨ ខែឧសភា កីឡាការិនីដែលរស់នៅកូរ៉េខាងត្បូងរូបនេះ បានសម្រេចក្តីសុបិនខ្លួន ដោយទទួលបានជ័យជម្នះ ២៥-២០ លើគូប្រជែងវៀតណាម ។
ស្រួង ភាវី បានបន្ថែទៀតថាអំពីក្ដីប្រថ្នារបស់គាត់ « ខ្ញុំស្រមៃថាថ្ងៃណាមួយអាចសាងសង់ក្លឹប Billiards ដ៏ធំមួយសម្រាប់អ្នករាល់គ្នានៅក្នុងប្រទេសកម្ពុជា វាអាចជាមានផលលំបាកដ៏ធំមួយ ប៉ុន្តែខ្ញុំជឿថាប្រជាជនកម្ពុជានឹងគាំទ្រគំនិតនេះ »។