គ្រូបង្វឹកដែលត្រូវបានបណ្តេញចេញនៅ Premier League ក្នុងរដូវកាល២០២២/២០២៣ !!

គ្រូបង្វឹក ក្លឹបបាល់ទាត់នៅអឺរ៉ុប ជាពិសេសនៅក្លឹបធំៗតែងតែមានសម្ពាធខ្ពស់ ជារឿយៗគ្រូបង្វឹកម្នាក់ក្លាយជាអ្នកទទួលទោស ហើយទទួលខុសត្រូវចំពោះលទ្ធផលមិនល្អនៃក្រុមរបស់គាត់។ វាមិនមែនជារឿងចម្លែកទេដែលគ្រូបង្វឹកត្រូវប្រឈមមុខនឹងការបណ្តេញចេញ នៅពេលដែលក្រុមដែលគាត់បង្វឹកស្ថិតក្នុងស្ថានភាពលំបាក រឿងនេះបានកើតឡើងពេញមួយរដូវកាល 2022/2023។

បច្ចុប្បន្ននេះ មានគ្រូបង្វឹកមួយចំនួនដែលរងគ្រោះដោយការបណ្ដេញចេញ ពួកគេភាគច្រើនត្រូវចាកចេញ ដោយសារពួកគេបរាជ័យក្នុងការបង្កើនសមត្ថភាពក្រុមរបស់ពួកគេ។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះ គ្រូបង្វឹក នៅត្រូវបានបណ្តេញចេញនៅ Premier League រដូវកាលនេះ៖

  1. Scott Parker (Bournemouth)

  2. Thomas Tuchel (Chelsea)

  3. Bruno Lage (Wolverhampton)

 4. Steven Gerrard (Aston Villa)

 5. Ralph Hasenhuttl (Southampton)

 6. Frank Lampard (Everton)