Arsenal គ្រោងជើងឯក Community Shield ១៧លើក បន្ទាប់ពីយកឈ្នះទៅលើ...

ក្លិបបាល់ទាត់កាំភ្លើងធំ Arsenal បន្តគ្រោងជើងឯកពានរង្វាន់បើករដូវកាល FA Community Shield ជាលើកទី១៧ របស់ខ្លួនបន្ទាប់ពីយកឈ្នះទៅលើក្រុមខ្លាំងមេឃខៀវ Manchester City កាលពីយប់មិញ។

ទោះបីជាយ៉ាងណាក៏ដោយក្លិបដែលមានរហ័សនាមថាកាំភ្លើងធំបានស្គាល់រស់ជាតិឈ្នះពានរង្វាន់មួយនេះ តាំងពីឆ្នាំ១៩៣០មកម្លេះ បើគិតមកទល់បច្ចុប្បន្នមានរយៈពេល ៩៣ឆ្នាំទៅហើយ។

គួរបន្ថែមផងដែលថា Arsenal បានឈ្នះជើងឯក FA Community Shield ក្នុងឆ្នាំ ១៩៣០, ១៩៣១, ១៩៣៣, ១៩៣៤,

 ១៩៣៨, ១៩៤៨, ១៩៥៣, ១៩៩១, ១៩៩៨,១៩៩៩,២០០២, ២០០៤, ២០១៤, ២០១៥, ២០១៧, ២០២០, និងចុងក្រោយក្នុងឆ្នាំ២០២៣នេះផងដែរ៕