Manchester United នៅតែមិនទាន់ច្បាស់! ខណះដែរក្លឹបជាច្រើនបានផ្តល់សំណើខ្ចីជើង Mason Greenwood ដើម្បីចូលរួមជាមួយក្រុម


ក្លិប Manchester United ដែលជាក្លឹបនៅក្របខណ្ឌ Premier League បានទទួលសំណើពីក្រុមជាច្រើនដែលចង់ខ្ចីជើងកីឡាករ Mason Greenwood ដើម្បីពង្រឹងក្រុម បន្ទាប់ពីអនាគតរបស់គាត់ក្នុងក្រុម Manchester United នៅមិនទាន់ច្បាស់នៅឡើយ។



កីឡាករវ័យ 21 ឆ្នាំរូបនេះមិនបានលេងឱ្យក្រុមបិសាចក្រហមតាំងពីខែមករា ឆ្នាំ 2022 បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ និងវាយដំលើមិត្តស្រីរបស់គាត់។ មុន​ការ​ចោទ​ប្រកាន់​ផ្សេង​ៗ​ត្រូវ​បាន​ច្រាន​ចោល​ក្នុង​ខែ​កុម្ភៈ  ដោយសារតែការដកសាក្សីសំខាន់ៗ និងភស្តុតាងមិនគ្រប់គ្រាន់។ ទោះ​ជា​យ៉ាង​ណា អនាគត​របស់​គាត់​នៅ​តែ​ពោរពេញ​ទៅ​ដោយ​ចោទសូរ  សូម្បី​តែ​មិត្ត​រួម​ក្រុម និង​គ្រូ​បង្វឹក​ក៏​ត្រៀម​ខ្លួន​ផ្តល់​ឱកាស​ឱ្យ​គាត់​ត្រឡប់​មក​ក្រុម​វិញ​ដែរ។ ប៉ុន្តែ​គេ​ថា​ក្រុម​នារី​របស់​ក្លឹប​មិន​ចង់​ឲ្យ​គាត់​នៅ​ជាមួយ​ក្រុម​ទៀត​ទេ។



យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់អង់គ្លេស ក្លឹបទួរគីមួយបានដាក់សំណើរទៅដល់ក្រុមបិសាចក្រហមដើម្បីខ្ចីជើងកីឡាករ  Mason Greenwood ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ពួកគេ រួមទាំងក្រុមនៅក្របខណ្ឌ Major League ,លីគគពូលជប៉ុន និងលីគកំពូលកូរ៉េខាងត្បូង ដែលទីផ្សារដោះដូរកីឡាករនៅតែដំណើរការ  ក៏បានផ្តល់សំណើរខ្ចីជើងប្រយុទ្ធរូបនេះផងដែរ។



គួរអោយដឹងផងដែរថាកីឡាករ  Mason Greenwoodបានចុះកិច្ចសន្យាជាមួយ Manchester United រហូតដល់ឆ្នាំ 2025 ជាមួយនឹងជម្រើសបន្ថែមមួយឆ្នាំទៀត។