* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្លឹប Tottenham Hotspur កំណត់គោលដៅលើ Luis Enrique ប្រសិនបើ Conte ចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ
ក្លិប Tottenham Hotspur របស់អង់គ្លេស Premier League កំពុងសម្លឹងមើលគ្រូបង្វឹកសញ្ជាតិអេស្ប៉ាញ Luis Enrique ដើម្បីជំនួសតំណែងលោក Antonio Conte ដែលទំនងជានឹងចាកចេញពីក្លឹបនៅចុងបញ្ចប់នៃរដូវកាលនេះ។ កន្លងមកមានការសារព័ត៌មានមួយបញ្ជាក់ថាលោក Conte ត្រៀមខ្លួនជាស្រេចក្នុងការចាកចេញពីក្លឹប បន្ទាប់ពីកិច្ចសន្យាផុតកំណត់នៅរដូវក្តៅនេះ បើទោះបីជាគាត់មានជម្រើសក្នុងការបន្តកុងត្រារយៈពេល១ឆ្នាំទៀតក៏ដោយ។
ទន្ទឹមនឹងនេះ ស្នាដៃរបស់គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះ កម្របានឃើញនៅក្នុងក្រសែភ្នែករបស់ក្រុមប្រឹក្សាភិបាលរបស់ Spurs ។ ជាពិសេសធ្លាក់ចេញពីវគ្គ១៦ក្រុមចុងក្រោយនៅពានរង្វាន់ UEFA Champions League កាលពីសប្តាហ៍មុន។ ឥឡូវនេះពួកគេចាប់ផ្តើមស្វែងរកជម្រើសសម្រាប់រដូវកាលក្រោយ។
កាសែត The Times បានរាយការណ៍ថា លោក Enrique ដែលមិនបានចូលបម្រើការងារនៅក្លឹបតាំងពីចាកចេញពីក្លឹប Barcelona ក្នុងឆ្នាំ 2017 មកនោះ ចាប់អារម្មណ៍ក្នុងការចូលដឹកនាំក្លឹប Spurs ប្រសិនបើមុខតំណែងទំនេរ ។ ទោះបីជាយ៉ាងណាក៏ដោយ បច្ចុប្បន្នលោក Enrique កំពុងតែអត់ការងារធ្វើ បន្ទាប់ពីបានចូលនិវត្តន៍ពីតំណែងគ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ ចាប់តាំងពីការដឹកនាំក្រុមជម្រើសជាតិធ្លាក់ត្រឹមវគ្គ 16ក្រុមចុងក្រោយនៅព្រឹ្តតិការណ៏ FIFA World Cup ឆ្នាំ 2022 ។