* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
គ្រូ Felix ថានឹងប្រើពេលតិចជាងមុនក្នុងការរៀបចំក្រុមឲ្យបានល្អប្រសើរ
ក្រុមជម្រើសជាតិកម្ពុជានឹងធ្វើការប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិបង់ក្លាដែស នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្អែកនេះ ។
ក្នុងសន្និសីទសារព័ត៌មាន លោក Felix Dalmas គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានលើកឡើងថា៖ “សម្រាប់ការខំប្រឹងពេលស៊ីហ្គេមកន្លងទៅ ឥលូវចូលដល់ទំព័រថ្មីមួយទៀត សម្រាប់លោកដែលទើបត្រឡប់មកដឹកនាំក្រុមជម្រើសជាតិកម្ពុជាម្តងទៀត ត្រូវរៀបចំថ្មី ទាំងកលល្បិច យុទ្ធសាស្ដ្រ និងតាក់ទិចជាដើម។ ប៉ុន្ដែលោកសង្ឃឹមថា នឹងប្រើពេលតិចជាងមុន ក្នុងការរៀបចំក្រុមឲ្យបានល្អប្រសើរ”។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះបន្តថា «ខ្ញុំបានមើលឃើញកីឡាករថ្មីៗជាច្រើនមានទេពកោសល ហើយកីឡាករដែលខ្ញុំធ្លាប់ស្គាល់ក៏រីកចម្រើនជាងមុន។ ខ្ញុំសង្ឃឹមថា សម្រាប់កីឡាករ និងក្រុមរបស់យើង នឹងអាចធ្វើបានល្អនាពេលអនាគត» ។