* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
វៀតណាមសរសើរកម្ពុជាពេញៗមាត់លើការរៀបចំមុខម្ហូប …
វៀតណាមគឺជាប្រទេសដែលទើបតែធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមរួច ហេតុនេះគេយល់ច្បាស់ពីភាពហត់នឿយរបស់ម្ចាស់ផ្ទះ ទាក់ទងនិងការរៀបចំផ្សេងៗដូចជា ម្ហូបអាហារ ការស្នាក់នៅឬមធ្យោបាយធ្វើដំណើរ។ល។
យ៉ាងណាមិញក្រុមកីឡាករគ្រូបង្វឹកព្រមទាំងសហការីរបស់ក្រុមជម្រើសជាតិវៀតណាមទាំងមូល ហាក់សម្ដែងការកោតសរសើរជាខ្លាំងទៅលើការ រៀបចំម្ហូបអាហារចម្រុះជាមួយនឹងមុខម្ហូបដែលមានជីវជាតិ និងទាក់ទាញជាច្រើន ដើម្បីធានាថាក្រុមទាំងមូលស្ថិតក្នុងទម្រង់ល្អបំផុតក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២នេះ។
គួរបន្ថែមផងដែលអាហារទាំងអស់គឺមានរស់ជាតិស្រដៀងទៅនិងម្ហូបអាហារក្នុងប្រទេសវៀតណាម ហើយមុខម្ហូបគឺផ្លាស់ប្ដូរជារៀងរាល់ពេល
ព្រមទាំងមានគុយទាវសាច់មាន់ ឬសាច់គោ ជាមួយនឹងគ្រឿងផ្សំ ធ្វើអោយកីឡាករមិនត្រលាន់ក្នុងការទទួលទានអាហារដែលសំបូរទៅដោយសារធាតុចញ្ជឹមស្រស់ៗដែលមានគុណភាព ថែមទៀតផង៕