* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Tottenham ចង់ខ្ចី Romelu Lukaku ជំនួសឱ្យការទិញដាច់ពី Chelsea
រឿងផ្ទេរ របស់ Romelu Lukaku ដើម្បីចាកចេញពី Chelsea កំពុងចាប់ផ្តើមស្វែងរកក្លិបថ្មី ។ ក្រុម Tottenham Hotspur ដែលជាមិត្តរួមលីគនៅ Premier League គឺជាបេក្ខភាពសម្រាប់ក្លឹបថ្មីរបស់គាត់។

ព័ត៌មានចុងក្រោយ Tottenham Hotspur កំពុងពិចារណាលើការផ្ទេរសម្រាប់ Romelu Lukaku ប៉ុន្តែ Spurs គ្រាន់តែចង់យកគាត់ក្នុងលក្ខខណ្ឌខ្ចីជើងប៉ុណ្ណោះ។
កីឡាករសញ្ជាតិបែលហ្ស៊ិករូបនេះ គាត់បានបំបែកកំណត់ត្រាទិញរបស់ Chelsea កាលពីពីរឆ្នាំមុននៅពេលផ្ទេរក្នុងតម្លៃ 97.5 លានផោន។ប៉ុន្តែឥឡូវត្រូវបានគេបំភ្លេចគាត់ចោលហើយសម្រាប់អ្នកគាំទ្រនៅកីឡដ្ឋាន Stamford Bridge ។
ទន្ទឹមនឹងនេះដែរ Romelu Lukaku បានចំណាយពេលកាលពីរដូវកាលមុនក្នុងការខ្ចីជើងនៅ Inter Milan ហើយផែនការចូលរួមជាមួយ Juventus បានបរាជ័យ។ខណៈគេបានប្រទះឃើញកីឡាករវ័យ ៣០ ឆ្នាំរូបនេះសង្ងំហ្វឹកហាត់ជាមួយឈុត U21 របស់ក្លិប Chelsea ។