៨ឆ្នាំគឺគ្រប់គ្រាន់ហើយ!!! កីឡាករ Roberto Firmino គ្រោងនឹងចាកចេញពី Liverpool នៅចុងបញ្ចប់នៃរដូវកាលនេះ


ខ្សែ​ប្រយុទ្ធ​សញ្ញាតិប្រេស៊ីល​ កីឡាករ​ Roberto Firmino បានសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយក្លិប Liverpool  ហើយគ្រោងនឹងចាកចេញពីក្លិបនៅចុងបញ្ចប់នៃរដូវកាលនេះ នេះបើយោងតាមរបាយការណ៍ពី Sky Germany ។



ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ប្រេស៊ីល​រូបនេះ បាន​ចូល​រួម​ជាមួយក្លិប​ហង្ស​ក្រហម​ Liverpool ក្នុង​ឆ្នាំ 2015 មុន​ពេល​ក្លាយ​ជា​កីឡាករ​សំខាន់​ម្នាក់​ក្នុង​កម្មវិធី Golden Age of Trophies របស់ Jurgen Klopp  ជាមួយនឹងការបង្ហាញខ្លួនបាន 353ប្រកួត  និងស៊ុតបញ្ចូលទីបាន 107 គ្រាប់ រួមទាំងក្លិបជាកីឡាករប្រេស៊ីលដែលស៊ុតបញ្ចូលទីច្រើនជាងគេនៅក្របខណ្ឌ Premier League គ្រប់ពេលវេលាជាមួយនឹងការស៊ុតបញ្ចូលទី 78 គ្រាប់។



ទោះយ៉ាងណាក៏ដោយនៅរដូវកាលក្រោយ ជាមួយនឹងអាយុ 31 ឆ្នាំរួមទាំងស្ថិតនៅក្នុងកៅអីបម្រុងជាញឹកញាប់ ជា​លទ្ធផល​គាត់​ចង់​ចេញ​ពីក្រុមទៅ​រក​ឱកាស​បង្ហាញខ្លួននៅក្នុង​ទីលាន​ក្នុង​ក្លឹប​ផ្សេង  ហើយ​បានសម្រេចចិត្តមិនបន្តកុងត្រាថ្មីជាមួយក្លិប ក្រោយចូលរួមជាមួយក្រុម​អស់រយះពេល ៨ ឆ្នាំ។ សម្រាប់ Firmino នឹងក្លាយជាភ្នាក់ងារឥតគិតថ្លៃ(free agent)  ដែលអាចទៅចូលរួមជាមួយក្លិបថ្មីដោយសេរីនៅរដូវក្តៅចាប់តាំងពីខែមករា  ខណៈដែរកិច្ចសន្យាដែលនៅសល់ជាមួយហង្សក្រហមតិចជាង 6 ខែ ។