* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
VARបានធ្វើឱ្យ Mbappe ខកខានការការរកគ្រាប់បាល់តាមស្មើរ ……
ភាពរីករាយរបស់ខ្សែប្រយុទ្ធ Mbappe ត្រូវបានពន្លត់នៅពេលដែលបច្ចេកវិទ្យា offside ពាក់កណ្តាលស្វ័យប្រវត្តិបានបង្ហាញពីជំហរ offsideរបស់ Nuno Mendes មុនពេលបញ្ចូនបាល់អោយ Mbappe នាទី 82 ។

នៅនាទីទី 82 Nuno Mendes បានទម្លុះស្លាបឆ្វេង ហើយបញ្ចូនបាល់ទៅអោយ Kylian Mbappe ទម្លោះសំណាញ់ទី Yann Sommer ។ខ្សែប្រយុទ្ធសញ្ជាតិបារាំងអបអរយ៉ាងរំភើបជាមួយ Neymar ហើយអាជ្ញាកណ្តាល Michael Oliver ក៏បានចង្អុលទៅកណ្តាលវាល ដើម្បីទទួលស្គាល់គ្រាប់បាល់សម្រាប់ក្រុមម្ចាស់ផ្ទះ។

មួយសន្ទុះក្រោយមក ដោយមានជំនួយពីបច្ចេកវិជ្ជារកឃើញ offside ពាក់កណ្តាលស្វ័យប្រវត្តិ ក្រុម VAR បានរកឃើញកំហុស offside របស់ Mendes ។ ជើង និងក្បាលរបស់ខ្សែការពារព័រទុយហ្គាល់ត្រូវបានលើកខ្ពស់ជាងខ្សែការពារ Bayern ចុងក្រោយ។ នេះគឺជាបច្ចេកវិទ្យាថ្មីដែលត្រូវបានអនុវត្តជាលើកដំបូងក្នុងរដូវកាល Champions League ឆ្នាំនេះ។
Mbappe បានបង្ហាញការខកចិត្តរបស់គាត់នៅពេលដែលគ្រាប់បាល់ត្រូវបានបដិសេធ។ ក្នុងការប្រកួតជាមួយ Bayern Mbappe បានអង្គុយកៅអីបម្រុងព្រោះគាត់ទើបតែជាសះស្បើយពីរបួស។ ត្រឹមរយៈពេល 30 នាទីនៅលើទីលាន ម្ចាស់ជើងឯករង World Cup បានធ្វើឱ្យខ្សែរការពារ Bayern មានការធ្លាយពីស្លាបខាងឆ្វេងជាច្រើនគ្រាប់។
គ្រូបង្វឹក Christophe Galtier ត្រូវពង្រឹង Mbappe ដើម្បីមានទម្រង់លេងល្អបំផុតសម្រាប់ជើងទីពីរនៅផ្ទះរបស់ Bayern នៅថ្ងៃទី 9 ខែមីនា។ ដោយសារតែច្បាប់នៃគ្រាប់បាល់ក្រៅដីលែងត្រូវបានប្រើប្រាស់ទៀតហើយ ក្រុមការពារតំណែងជើងឯក Ligue 1 ត្រូវការឈ្នះដោយមានលើសពី 2 គ្រាប់ ឬច្រើនជាងនេះដើម្បីឡើងទៅបន្ត។