Arteta បានដាស់តឿនកីឡាករមិនអាចឲ្យរឿងនេះកើតឡើងម្តងទៀតឡើយ

Mikel Arteta បានផ្ញើការដាស់តឿនដល់កីឡាករ Arsenal អំពីទម្រង់លេងក្នុងតង់ទីពីររបស់ពួកគេក្នុងការចាញ់ Brighton កាលពីថ្ងៃអាទិត្យ។

ក្រុមកាំភ្លើងធំត្រូវការឈ្នះនៅកីឡដ្ឋាន Emirates ដើម្បីរក្សាល្បឿនជាមួយនឹងក្រុម Manchester City ដែលដេញតាមពីក្រោយបីពិន្ទុពីកំពូលតារាង Premier League កាលពីថ្ងៃអាទិត្យ ប៉ុន្តែត្រូវបានក្រុម Brighton យកឈ្នះយ៉ាងធ្ងន់ធ្ងរដោយលទ្ធផល ៣-០ នៅថ្ងៃនោះ។

ថ្លែងទៅកាន់សារព័ត៌មានក្រោយការប្រកួត លោក Arteta ចង់ដាស់តឿនកីឡាកររបស់គាត់ថា ការលេងបែបនេះមិនអាចកើតឡើងម្តងទៀតនៅក្នុងការ ប្រកួតដែលមានសម្ពាធខ្ពស់។
គាត់បាននិយាយថា៖
“អ្នកមិនអាចធ្វើអ្វីដូចដែលយើងបានធ្វើនៅតង់ទីពីរបានទេ។ ប្រសិនបើក្រុមមួយដែលមានសមត្ថភាពហើយធ្វើបែបនោះ នៅពេលដែលលេង ក្នុងការប្រកួតដ៏សំខាន់បំផុត មានរឿងជាច្រើនដែលយើងត្រូវគិត និងវិភាគ”៕