* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
ក្រូអាតខកចិត្តម្ដងហើយម្ដងទៀតខណៈក្រុមជម្រើសជាតិអាមេរិកឈ្នះពានមួយនេះពីរឆ្នាំជាប់គ្នា…
ក្រុមជម្រើសជាតិក្រូអាតអាចនិយាយបានហើយថាជាក្រុមខ្លាំងមួយក្រុមក្នុងចំណោមបណ្ដាលប្រទេសដទៃទៀត ប៉ុន្តែក្រុមជម្រើសជាតិក្រូអាតហាក់ពុំមានសំណាងក្នុងការឈ្នះពានរង្វាន់អ្វីមួយសោះបើទោះជាមានឪកាសឡើងដល់វគ្គផ្ដាច់ព្រ័ត្រពានរង្វាន់កំពូលក្នុងតំបន់អឺរ៉ុបម្ដងជាពីរដង់ក៏ដោយ។
យ៉ាងណាមិញក្រុមជម្រើសជាតិក្រូអាតបានឡើងមកកាន់ជុំផ្ដាច់ព្រ័ត្រពានរង្វាន់ដ៏ធំក្នុងតំបន់អឺរ៉ុបចំនួនពីរលើក ពោលក្នុងឆ្នាំ២០១៨ ក្រុមជម្រើសជាតិក្រូអាតទទួលបានត្រឹមជើងឯករងពានរង្វាន់ FIFA World Cup ២០១៨
ក្រោយបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិបារាំង ខណៈដែលលើកចុងក្រោយក្នុងឆ្នាំ២០២៣នេះ ក្រុមជម្រើសជាតិក្រូអាតក៏បន្តបរាជ័យក្រោមថ្វីជើងក្រុមជម្រើសជាតិអេស្ប៉ាញក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ 𝗡𝗮𝘁𝗶𝗼𝗻𝘀 𝗟𝗲𝗮𝗴𝘂𝗲 𝟮𝟬𝟮𝟯ផងដែរ។
ដោយឡែកក្រុមជម្រើសជាតិអាមេរិកវិញ ក្រោយពីយកឈ្នះក្រុមជម្រើសជាតិកាណាដា២ទល់និង០កាលពីព្រឹក ថ្ងៃទី១៩ខែមិថុនានេះ ធ្វើអោយអាមេរិកក្លាយជាក្រុមដែលជោគជ័យជាងគេក្នុងពានរង្វាន់ Concacaf Nations League
ពោលក្រុមជម្រើសជាតិអាមេរិកបានឈ្នះជើងឯកពានរង្វាន់មួយនេះពីរលើកជាប់គ្នា ដោយលើកទីមួយក្នុងឆ្នាំ២០១៩ និងលើកទីពីរឆ្នាំ២០២៣ ស្របពេលដែលពានរង្វាន់មួយនេះ
ទើបតែបានបង្កើតឡើងក្នុងឆ្នាំ២០១៨គិតមកដល់ពេលមានអាយុកាលទើបតែបួ៥ឆ្នាំប៉ុណ្ណោះ៕