Roberto Firmino យល់ព្រមចូលរួមជាមួយ Barcelona ...

Roberto Firmino នឹងចូលរួមជាមួយ Barcelona នៅរដូវក្តៅនៅពេលដែលកិច្ចសន្យារបស់គាត់នៅ Liverpool ផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

កាសែត Daily Mail  រាយការណ៍ថាកីឡាករប្រេស៊ីលនឹងផ្លាស់ទៅ Camp Nou នៅរដូវក្តៅនេះ ដោយបញ្ចប់រយៈពេលប្រាំបីឆ្នាំរបស់គាត់នៅ Liverpool ។ ចាប់តាំងពីផ្ទេរពី Hoffenheim ក្នុងឆ្នាំ 2015 Firmino បានក្លាយជាផ្នែកសំខាន់មួយនៃក្រុមរបស់លោក Jurgen Klopp ។ យ៉ាង​ណា​មិញ រដូវ​កាល​នេះ​គាត់បានអង្គុយនៅកៅអីបំរ៉ុងស្ទើពេញមួយរដូវកាល។ Klopp ត្រូវបានគេដឹងថាចង់រក្សា Roberto Firmino  ទោះជាយ៉ាងណាក៏ដោយ ខ្សែប្រយុទ្ធវ័យ 31 ឆ្នាំរូបនេះបានច្រានចោលការផ្តល់ជូនកិច្ចសន្យាដែលផ្តល់ជូនដោយអ្នកគ្រប់គ្រងរបស់ Liverpool ។



លោក Jurgen Klopp បាននិយាយថា Liverpool មានសំណាងដែលមានកីឡាករឆ្នើម Roberto Firmino ។ យោងតាមគាត់ កីឡាករជម្រើសជាតិប្រេស៊ីល មានភាពឆ្លាតវៃក្នុងការអភិវឌ្ឍន៍ហ្គេម។

Klopp បាននិយាយកាលពីខែមីនាថា " Firmino មានសារៈសំខាន់ខ្លាំងណាស់ គាត់យល់អំពីការប្រកួត អាចចេញពីតំបន់តឹងតែង ហើយសំខាន់បំផុតគាត់ដឹងពីរបៀបដែលយើងចង់លេង" ។ "ប្រហែលជាគាត់នឹងមិនសមនឹងក្លឹបមួយចំនួនក្នុងពិភពលោកទេ ប៉ុន្តែច្បាស់ណាស់គាត់មានបញ្ញាផ្នែកបាល់ទាត់ គាត់មិនគិតតែពីខ្លួនឯង គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់"។

Firmino បានឈ្នះពានរង្វាន់ Champions League, Premier League, FA Cup, League Cup និង Club World Cup អំឡុងពេលគាត់នៅ Anfield ។ រដូវកាលក្រោយ កាសែត Daily Mail អះអាងថា គាត់នឹងផ្លាស់ក្លឹប។

ឥឡូវនេះគាត់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមជាមួយក្លឹប Barcelona ដែលមានកីឡាករមានទេពកោសល្យប្រយុទ្ធជាច្រើនរួចទៅហើយដូចជា Robert Lewandowski, Ousmane Dembélé, Ansu Fati និងកីឡាករជាច្រើនទៀត។