* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
តើកីឡាករណាខ្លះដែលឈ្នះពានរង្វាន់ FA Cup ចុងក្រោយជាមួយ Man United ?
ក្នុងខែឧសភា ឆ្នាំ 2016 MU បានយកឈ្នះ Crystal Palace 2-1 ដើម្បីឈ្នះពានរង្វាន់ FA Cup ដែលជាពានដំបូងរបស់ បិសាចក្រហម ក្រោមការដឹកនាំរបស់គ្រូបង្វឹក Louis van Gaal ។

កីឡាករសំខាន់ៗដែលជួយ Man United ឈ្នះពាន FA Cup 2015/16 ឥឡូវនេះនៅសល់តែ Marcus Rashford, Anthony Martial និង David De Gea ប៉ុណ្ណោះ។ បន្ទាប់ពីលោក Louis van Gaal ត្រូវបានបណ្ដេញចេញពីតំណែង Rashford និង De Gea នៅតែត្រូវបានទុកចិត្តពីគ្រូបង្វឹកជាច្រើនជំនាន់។ ប៉ុន្តែ Martial មិនសូវបានបង្ហាញខ្លួនទេ រហូតដល់ជំនាន់ លោក Erik ten Hag ចូលកាន់តំណែងទើបមានឪកាសបង្ហាញខ្លួនវិញ។

ចំណែកខ្សែការពារបួននាក់របស់ Man United ទល់នឹង Crystal Palace បានចាកចេញពី Old Trafford ទាំងអស់។ អតីតប្រធានក្រុម Antonio Valencia បានចូលនិវត្តន៍ ខណៈដែល Chris Smalling, Daley Blind និង Marcos Rojo កំពុងលេងឱ្យ AS Roma, Bayern Munich និង Boca Juniors រៀងគ្នា។ ហើយខ្សែបម្រើ ខណៈ Marouane Fellaini លេងនៅប្រទេសចិន ដៃគូពីរនាក់ទៀតរបស់គាត់គឺ Michael Carrick និង Wayne Rooney ទាំងពីរក្លាយជាគ្រូបង្វឹក។ Carrick កំពុងដឹកនាំ Middlesbrough នៅក្នុង English First Division ខណៈដែល Rooney ធ្វើការនៅ DC United (USA)។

រីឯខ្សែប្រយុទ្ធទាំងបីរបស់ MU ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពី 7 ឆ្នាំមុនរួមមាន Martial, Rashford និង Juan Mata ។ Mata បានចាកចេញពី ManU បន្ទាប់ពីកិច្ចសន្យាផុតកំណត់ ហើយ បានចូលរួមជាមួយ Galatasaray ។ ថ្មីៗនេះ ខ្សែបម្រើដែលកើតក្នុងឆ្នាំ 1988 ទើបតែបានជួយក្លឹបម្ចាស់ផ្ទះឈ្នះជើងឯកលីគកំពូលទួរគី។
លើសពីនេះកីឡាករម្នាក់ទៀតដែលប្ដូរចូល ហើយស៊ុតបញ្ចូលទីបានសម្រេចដើម្បីជួយ MU លើកពាន នោះគឺ Jesse Lingard ។ នៅរដូវកាល 2022/23 ខ្សែបម្រើដែលកើតក្នុងឆ្នាំ 1992 លេងឱ្យក្លឹប Nottingham ។
នៅម៉ោង 9 យប់នេះ (ថ្ងៃទី 3 ខែមិថុនា) MU នឹងបង្ហាញខ្លួនជាលើកទី 21 ក្នុងវគ្គផ្តាច់ព្រ័ត្រ FA Cup ដែលជាសមិទ្ធិផលដែលគ្មានក្លឹបណាធ្វើបានល្អជាងក្នុងប្រវត្តិសាស្ត្រ (ស្មើនឹង Arsenal) ។ នៅក្នុងសុន្ទរកថារបស់គាត់ដើម្បីបញ្ចប់ Premier League 2022/23 គ្រូបង្វឹក Erik ten Hag បាននិយាយថាគាត់និងក្រុមទាំងមូលនឹងធ្វើឱ្យអស់ពីសមត្ថភាពនៅពេលប្រឈមមុខនឹង Man City សម្រាប់អ្នកគាំទ្រនិង Sir Alex Ferguson ។