Giroud ថានឹងមិនមានយប់ពិសេសសម្រាប់ Messi នោះទេ

ខ្លាចាស់របស់មាន់គកបារាំង Olivier Giroud បានអះអាងថាពួកគេនឹងមិនឱ្យ Lionel Messi មានរាត្រីដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់គេនោះទេ។

ក្រុមជម្រើសជាតិបារាំង នឹងត្រូវជួបគ្នាជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន នៅថ្ងៃអាទិត្យនេះ វេលាម៉ោង១០យប់ ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ FIFA World Cup 2022 ខាងមុខនេះ។ នេះជាការប្រកួតកាត់សេចក្ដីស្វែងរកក្រុមមួយដើម្បីលើកពាន World Cup2022 នេះ។ បារាំងបារាំងនឹងយកឈ្នះការប្រកួតវគ្គផ្ដាច់ព្រ័ត្រនេះ ដើម្បីការពារតំណែងជើងឯក World Cup របស់ខ្លួនឱ្យបាន។ ចំណែក អាហ្សង់ទីន ក៏រំពឹងថានៅយប់នោះ វានឹងក្លាយជារាត្រីដ៏អស្ចារ្យបំផុតសម្រាប់ប្រធានរបស់ពួកគេហើយ ក្នុងការយកពាន World Cup ជូនពរ GOAT ចូលនិវត្តន៍។

បើតាមការអះអាងរបស់ Giroud វិញ ក្រុមបារាំងនឹងមិនឱ្យរាត្រីដ៏ពិសេសនោះធ្លាក់ទៅ Messi នោះទេ។ “Messi គឺពិតជាអស្ចារ្យណាស់ ប៉ុន្តែពួកយើងនឹងមិនឱ្យគាត់ទទួលបានរាត្រីដ៏ពិសេសបំផុតក្នុងជីវិតគាត់បានឡើយ។ យើងចង់ឈ្នះការប្រកួតនេះ យើងចង់ឈ្នះ World Cup ម្ដងទៀត”៕