* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Ten Hag បាននិយាយថាកីឡាករគ្មានឆន្ទៈក្នុងការលេង...
Manchester United ជ្រុះចេញពីពានរង្វាន់ UEFA Europa League ត្រឹមវគ្គ៨ក្រុមចុងក្រោយ ក្រោមថ្វីជើងក្រុមខ្លាំងនៅ Europa League Sevillaរបស់អេស្ប៉ាញ ក្នុងលទ្ធផល ៣ទល់នឹង០។ ខណៈដែលក្នុងការប្រកួតជើងទីមួយ កាលពីសប្តាហ៍មុនដទទួលបានលទ្ធផលស្មើគ្នា ២ទល់នឹង២ ហើយពីរគ្រាប់របស់ Sevillaគឺកីឡាករ Man Unitedបានស៊ុតបញ្ចូលទីខ្លួនឯង។
សម្រាប់ការប្រកួតកាលពីយប់មិញនេះ កូនក្រុមរបស់លោក Ten Hag បានបង្កកំហុសពីដងបន្ថែមទៀត ដែលបង្កើតគ្រាប់បាល់ពីរគ្រាប់ដល់ក្រុម Sevillaជាមួយនឹងលទ្ធផល៣-0។
ក្រោយចប់ការប្រកួត Ten Hagបានប្រាប់ BT Sport ថា៖ “យើងត្រូវតែធ្វើវាឱ្យកាន់តែប្រសើរជាងនេះ នោះគឺជាតម្រូវការ។ យើងមិនបានទៅដាក់សម្ពាធទេ នៅពេលអ្នកធ្វើវា វាក៏មិនមានចន្លោះច្រើននៅខាងក្រោយដែល តែវាច្បាស់ណាស់នៅពេលចាប់ផ្តើមពីរបៀបធ្វើវា។ យើងចាញ់ការប្រយុទ្ធគេ ពួកគេមានចិត្តចង់ឈ្នះច្រើនជាងយើង មានឆន្ទៈច្រើនជាងយើង។ នោះជាការលំបាកក្នុងការយកឈ្នះការប្រកួត”។
Manchester United មិនមានកីឡាករសំខាន់ៗមួយចំនួនរួមមាន Bruno Fernandes ដែលត្រូវជាប់ពិន័យ ហើយ Lisandro Martinez និង Raphael Varane បានរងរបួស ប៉ុន្តែ Erik ten Hag បាននិយាយថាវាមិនមែនជាលេសសម្រាប់ការប្រនួតយប់មិញទេ។