* សិស្សច្បងធំត្រឡប់មកវិញហើយ!! ចាន់ វឌ្ឍនាកា រកបានគ្រាប់បាល់ដំបូងនៅលីគកំពូលកម្ពុជា រដូវកាលនេះ
Al-Nasser សម្រេចបានការចុះហត្ថលេខាលើ Laporte....
ក្រុម Al-Nasser របស់ Saudi Pro League បានបញ្ចប់ការចុះហត្ថលេខាលើខ្សែការពារសញ្ជាតិអេស្ប៉ាញ Aymeric Laporte ពី Manchester City ។

ខ្សែការពារវ័យ 29 ឆ្នាំរូបនេះបានសម្រេចចិត្តចាកចេញពីក្រុមម្ចាស់ជើងឯកអ៊ឺរ៉ុប ដើម្បីស្វែងរកការប្រកួតប្រជែងថ្មីនៅក្នុងលីគមជ្ឈិមបូព៌ា។

របាយការណ៍បញ្ជាក់ថា ខ្សែការពារសញ្ជាតិអេស្ប៉ាញនឹងចុះហត្ថលេខាលើ Al-Nasser រហូតដល់ឆ្នាំ 2026 សម្រាប់ប្រាក់ឈ្នួលសរុបប្រហែល 20 លានផោន។

គួរបញ្ជាក់ផងដែរថា Laporte បានឈ្នះជើងឯក Premier League 5 ដង FA Cup 2 ដង Carabao Cup 3 ដង និង UEFA Champions League មួយជាមួយ Manchester City ។